27/05/2016 09:55 GMT+7 Email Print Like 0

រដ្ឋសភា Kyrgyzstan និងសភាជាន់ទាបបេឡារុសអនុម័ត​លើ រវាង​សម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​ អាស៊ី-​អឺរ៉ុប​ជាមួយ​វៀត​ណាម​


រដ្ឋសភា Kyrgyzstan និងសភាជាន់ទាបបេឡារុសអនុម័តលើ រវាងសម្ព័ន្ធភាពសេដ្ឋកិច្ច អាស៊ី-អឺរ៉ុបជាមួយវៀតណាម (Image: VNA)

នាថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០១៦ រដ្ឋសភា Kyrgyzstan បានអនុម័តលើកិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី (FTA) រវាង​ប្រទេសនានា ជាសមាជិកនៃសម្ព័ន្ធ​ភាព​សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEC) ជាមួយវៀតណាម។ តាម​រដ្ឋាភិបាល​ Kyrgyzstan​ នាពេលដែលកិច្ចព្រមព្រៀងនេះ ចូលជាធរមាននឹងបង្កលក្ខណៈងាយស្រួល​សំរាប់​ទំនិញ​នៃប្រទេសនេះ​ជ្រៀតចូលទីផ្សារ​វៀតណាម​។ កំរិតពន្ធរចំពោះ​ទំនិញ​នាំចូល​របស់វៀត​ណាម​និង​ប្រទេស EAEC នានា​នឹង​ត្រូវបានកាត់​បន្ថយពី ១០% ដល់ ១% ដល់ឆ្នាំ ២០២៥។ នាថ្ងៃដដែល សភាជាន់​ទាប​បេឡា​រុស​ ក៏អនុម័តលើកិច្ចព្រមព្រៀង FTA ផងដែរ។ គណៈកម្មាធិការទំនាក់ទំនង​អន្តរជាតិ​បេឡារុស បានចាត់​ទុក​ថា៖ ការអនុវត្ត FTA នឹងរួមចំណែកជំរុញ​ពាណិជ្ជកម្ម​ និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​របស់​បេឡារុស​ និងវៀតណាម​បង្កើនតួនាទីនាំចេញទំនិញបេឡារុសជ្រៀត ចូល​ទីផ្សារវៀតណាមធ្វើឲ្យសម្បូរ​បែបភាវូបនីយកម្ម​មុខទំនិញ នាំចេញចូលវៀតណាម ផងដែរ។ ការដែល​វៀតណាមជា​សមាជិក​របស់អាស៊ាន​ដែលនឹង​ជួយបណ្ដាអ្នក​នាំចេញ​ របស់បេឡេរុសមានយថាទស្សទាក់ទង ជាមួយទីផ្សារក្នុងតំបន់ទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ