13/08/2015 09:39 GMT+7 Email Print Like 0

រដ្ឋសភាអ៊ីរ៉ាក់អនុម័តលើបណ្ដាផែនការកែទម្រង់


រដ្ឋសភាអ៊ីរ៉ាក់អនុម័តលើបណ្ដាផែនការកែទម្រង់ (Image: VNA)

រដ្ឋសភាអ៊ីរ៉ាក់បានអនុម័តលើកម្មវិធីកែទម្រង់ដ៏សែនសំខាន់ដែលនាយករដ្ឋមន្ត្រី លោក Haider Al Abadi បានផ្តើមឡើងក៏ដូចជា ផែនការបំពេញបន្ថែមរបស់រដ្ឋសភាក្នុងកាលៈទេសៈ រលកបាតុកម្មប្រឆាំងជំទាស់អំពើពុករលួយ និងស្ថានភាពខ្វះខាតសេវ៉ាកម្មសាធារណៈ។ តាមប្រធានរដ្ឋសភាអ៊ីរ៉ាក់ លោក Salim Al Juburi នៅសម័យកិច្ចប្រជុំ នាថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៥ បានឲ្យដឹងថា៖ បណ្ដាសមាជិកសភាបានឯកភាពជាមួយផែនការរបស់នាយករដ្ឋមន្ត្រី Al Abadi។ ផែនការកែទម្រង់ ៧ ខរួមមានការកាត់បន្ថយបរិមាណក្រសួងស្ថាប័ន​ សំដៅបង្កើនគុណភាពធ្វើសកម្មភាពរបស់រដ្ឋាភិបាលនិងចំណាយសាធារណៈ។ ជាពិសេស នាយករដ្ឋមន្ត្រី Al Abadi បានស្នើរឲ្យលុបចោលដំណែងជាអនុប្រធានាធិបតីចំនួន ៣ និងដំណែងជាឧបនាយករដ្ឋមន្ត្រីចំនួន ៣ ទៀតផង៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ