25/06/2015 10:16 GMT+7 Email Print Like 0

រដ្ឋសភាអ៊ីរ៉ង់អនុម័តលើគំរោងច្បាប់ការពារបណ្ដាសិទ្ធិនុយក្លេអ៊ែរ


រដ្ឋសភាអ៊ីរ៉ង់អនុម័តលើគំរោងច្បាប់ការពារបណ្ដាសិទ្ធិនុយក្លេអ៊ែរ (Image: VNA)

នាថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ រដ្ឋសភា​អ៊ីរ៉ង់ Tehran បានអនុម័តលើ​គំរោង ច្បាប់​ដែល​កំណត់​រដ្ឋាភិបាល​ត្រូវ​មាន​​ភារកិច្ច​ការ​ពារសិទ្ធិ​ និងសមិទ្ធិនុយក្លេអ៊ែរ​នៃប្រទេស​នេះ ដោយ​មិនអើពើ​ដល់​ការចរចា​កំពុង​ប្រព្រឹត្ត​ទៅរ​វាង​អ៊ីរ៉ង់​ជាមួយ បណ្ដា​​មហាអំណាច​​លើ​ពិភព​​លោក​សំដៅឆ្ពោះ​ទៅ​​កិច្ច​ព្រម​​ព្រៀង អំពីកម្ម​វិធីនុយ ក្លេអ៊ែរ​លើគ្រប់​ជ្រុង​​ជ្រោយ​របស់ Tehran នោះឡើយ។ គំរោង​ច្បាប់ពោល​ខាង​លើក៏កំណត់​ថា៖ សមាជិក​សមាជិការ​សភាត្រូវ​អនុម័ត​លើកិច្ចព្រម​ព្រៀង​ទាំង​អស់ដែល​ ទទួលបានជាមួយលោកខាងកិ​ច្ចព្រម​ទាំង​អនុញ្ញត្តិ​ឲ្យធ្វើការ​ត្រួត​ពិនិត្យ​រោង​​ចក្រ​នុយ​ក្លេអ៊ែរ​ ក្រៅពីតំបន់យោធាឬមូលដ្ឋាននុយក្លេអ៊ែរ ដែលរ​សើប។ ប៉ុន្តែ ការអនុម័ត​លើគំរោង​ច្បាប់​ពោល​​ខាង​លើ​ប្រ​ឈម​មុខ នឹងការ​ប្រឆាំងរបស់រដ្ឋាភិបាល នៃប្រធានាធិបតី  Hassan Rouhani ឡើងវិញ។ អ្នក​នាំ​ពាក្យរ​បស់​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Mohammad Bagher Nobakht បាន​ចាត់ទុក​ថា៖ គំរោង​ច្បាប់​នេះគឺ​មិនសម​ស្រប​ នឹង​រដ្ឋ​ធម្មនុញ្ញ​ដោយសារ​ប្រការនេះ ដើរផ្ទុយទៅនឹងគោលនយោបាយ​សន្តិសុខ និង​ការ​ពារ​ប្រទេស​របស់​អ៊ីរ៉ង់៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ