26/01/2015 10:55 GMT+7 Email Print Like 0

រដ្ឋសភាអ៊ីរ៉ង់រៀបចំច្បាប់ដែលអនុញាត្តបង្កើនការចម្រាញ់សារធាតុ uranium


រដ្ឋសភាអ៊ីរ៉ង់រៀបចំច្បាប់ដែលអនុញាត្តបង្កើនការចម្រាញ់សារធាតុ uranium (Image: tintuc.vn)

នាថ្ងៃទី ២៤ ខែមករាឆ្នាំ២០១៥គណៈ​កម្មាធិការ​គោល​នយោបាយ​កិច្ច​ការ​បរទេស​និង​សន្តិសុខ​នៃ​រដ្ឋ​សភា​អ៊ី​រ៉ង់​​បាន​ប្រកាស​ថា៖​រដ្ឋសភា​នៃប្រទេស​នេះបាន​ចាប់ផ្តើម​រៀបចំ​ច្បាប់​ថ្មីមួយ​ដែល​អនុ​ញ្ញត្ត​​ឲ្យបណ្ដាអ្ន​ក​វិទ្យា​សាស្ត្រ​​នុយក្លេអ៊ែរបង្កើន​សកម្មភាព ចម្រាញ់​សារធាតុ uranium។ កាយវិការ​នេះអាច​ធ្វើឲ្យបណ្ដា​ការចរចារ​ជា​មួយ​​ក្រុម P5+1ក្លាយទៅ​ជាស្មុគស្មាញ​ជាង។ អ្នកនាំ​ពាក្យ​គណៈ​កម្មាធិការ​ពោលខាង​លើ លោក Hossein​Naghavi Hosseini បាន​ឲ្យដឹងថា៖ គណៈ​កម្មា​ធិការ​នេះកំពុង​ពិនិត្យ​មើលនិង​ពិភាក្សាអំពីខ្លឹមសារលំ​អិត​នៃ​ពង្រាង​ច្បាប់​នេះ។ នាថ្ងៃ​ដដែល បណ្ដា​​អនុរដ្ឋមន្ត្រី​ការ​បទេស​នៃប្រទេស​ឥស្លាម​រួមជាមួយ​សមភាគី​របស់អង់​គ្លេស​បា​រាំង​និង​អា​ល្លឺ​ម៉ង់​​បាន ដំណើរការកិច្ច​ប្រជុំអំពីការចរចារ​នុយក្លេអ៊ែររបស់ Tehran នៅទី​ក្រុង Istanbul របស់​​​ទួរគី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ