23/07/2015 10:24 GMT+7 Email Print Like 0

រដ្ឋសភាអ៊ីរ៉ង់បង្កើតគណៈកម្មាធិការពិនិត្យមើលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ


រដ្ឋសភាអ៊ីរ៉ង់បង្កើតគណៈកម្មាធិការពិនិត្យមើលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (Image: VNA)

នាថ្ងៃទី​២១ខែ​កក្កដាឆ្នាំ២០១៥ រដ្ឋសភាអ៊ីរ៉ង់​បានបង្កើតគណៈកម្មាធិការ ​ពិសេសរួមមានសមាជិកចំនួន១៥​នាក់​​​សំដៅ​ពិនិត្យ​មើលកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែលប្រទេសនេះ​និង​ក្រុម   P5+1  ទទួល​បាននា​សប្តាហ៍​មុន។​ តាម​រដ្ឋធម្ម​នុញ្ញ​អ៊ីរ៉ង់ រដ្ឋ​សភា​មាន​សិទ្ធិ​បដិសេធ​កិច្ច​ព្រម​ព្រៀងទាំង​អស់​​រួម​​មាន​​កិច្ច​​ព្រម​​ព្រៀង​​ដែល​រដ្ឋ​មន្ត្រី​​​ការ​បរទេសចរចា​ទៀតផង។ ប៉ុន្តែ​លទ្ធភាព​បដិសេធ​គឺតិចតូចណាស់ក្នុងពេល​ ដែលកិច្ចព្រមព្រៀងនេះ​ទទួល​​បាន​ការ​គាំទ្រ​របស់មេដឹក​នាំស្មាតីសម្តេច​ព្រះសង្សរាជ Ayatollah​ Ali Khamenei។ នា​បច្ចុប្បន្ន មិន​ទាន់​ច្បាស់​នៅឡើយ​ថា៖ គណៈកម្មាធិការ​ពោលខាងលើ នឹងនាំ​ចេញសេចក្តី​ប្រកាសជាផ្លូវការ ឬ​ដំណើរ​ការ​បោះ​ឆ្នោត​បន្ទាប់​ពីវាយតំលៃកិច្ច​ព្រម​ព្រៀង​ដែរឬទេ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ