14/05/2015 10:37 GMT+7 Email Print Like 0

រដ្ឋសភាអ៊ីតាលីនិងវៀតណាមផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអភិរក្សវប្បធម៌និងកិច្ចសហប្រតិបតិ្តការអប់រំ

ក្នុងដំណើរទស្សនកិច្ចការងារនៅអ៊ីតាលី នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ គណៈប្រតិភូរដ្ឋ​សភា​វៀត​ណាម​ ដឹកនាំដោយលោក Le Nhu Tien អនុប្រធាន គណៈម្មាធិការវប្បធម៌ អប់រំ យុវជន​និង​កុមា​ជំ​ទង់​​បានជួបផ្លាស់ប្ដូរបទពិសោធន៍ ជាមួយគណៈកម្មាធិការវប្បធម៌ វិទ្យាសាស្ត្រនិង​អប់រំនៃ​សភា​ជាន់​ទាប​អ៊ីតាលីនៅ រដ្ឋធានី Rome។
 
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖TTXVN)
 
លោកស្រី Flavia Nardelli Picoli ប្រធានស្ដីទីគណៈកម្មាធិការវប្បធម៌ វិទ្យាសាស្ត្រ និងអប់រំ​នៃសភា​ជាន់​ទាបអ៊ីតាលីបានវាយតំលៃចំពោះរាល់សមិទ្ធិក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ជា​ពិ​សេស​​គឺការងារកាត់បន្ថយភាពក្រីក្រ ឧត្តានកម្មអប់រំនិងបង្កើតការងារធ្វើសំរាប់ពលករវ័យក្មេង។​ភាគី​ទាំង២បានប្រមូលផ្ដុំផ្លាស់ប្ដូរបទពិសោធន៍នីតិបញ្ញាត្តិក្នុងវិស័យអភិរក្សបេតិកភ័ណ្ឌវប្បធម៌និងអប់រំ បណ្ដុះ​​​បណ្ដាលវិជ្ជាជីវៈសំរាប់យុវជន។បណ្ដាសមាជិក សមាជិការសភាអ៊ីតាលីបានអះអាងជា​ថ្មី​ម្ដង​ទៀត​នូវ​ការ​គាំទ្ររដ្ឋាភិបាល និងតំបន់នានានៅអ៊ីតាលីក្នុងការលាតត្រដាងអនុវត្តគំរោងការណ៍អភិរក្សនិងពង្រីក​បេតិកភ័ណ្ឌ​​វប្បធម៌នៅវៀតណាម ក្នុងនោះរួមមានបទពិសោធន៍គ្រប់គ្រងទេស​ចរណ៍​តាម​ទិស​ចីរភាព​ទៀត​ផង​។

រីឯខ្លួនវិញ លោក Le Nhu Tien បានវាយតំលៃខ្ពស់ចំពោះបទពិសោធន៍របស់ អ៊ីតាលីក្នុងវិស័យវប្បធម៌ អប់​រំ​និង​បណ្ដុះបណ្ដាល ព្រមទាំងអះអាងថា នេះជា ប្រការដែលវៀតណាមអាចរៀន​សូត្រ​និង​អនុវត្ត​ក្នុង​វិស័យ​ទាក់ទិន​នានា ដោយឈរលើស្ថានភាពនិងលក្ខណៈនៃប្រទេសជាតិ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ