12/04/2016 10:28 GMT+7 Email Print Like 0

រដ្ឋសភាអនុម័តលើសំណើរលាលែងពីដំណែងរបស់សមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត


រដ្ឋសភាអនុម័តលើសំណើរលាលែងពីដំណែងរបស់សមាជិកក្រុមប្រឹក្សាជាតិ
រៀបចំការបោះឆ្នោតនិងក្រុមប្រឹក្សាសន្តិសុខការពារប្រទេស​

នាថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០១៦ ​រដ្ឋសភាវៀតណាមបានអនុម័ត​លើសំណើរ​ របស់ប្រ ធានក្រុម​ប្រឹក្សាជាតិ​រៀប​ចំការ​បោះឆ្នោត​ លោកស្រី Nguyen Thi Kim Ngan ស្តី​អំពី ការលា​លែង​ដំណែង​របស់​អនុប្រធាន​និង​សមាជិក​មួយ​ចំនួន នៃក្រុមប្រឹក្សា​នេះ។ តាមនោះ រដ្ឋសភាបានអនុម័តលើការលាលែង ពីដំណែងអនុប្រធានក្រុមប្រឹក្សាជាតិ​រៀប​ចំ​ការបោះឆ្នោតគឺ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី និងលោកស្រី​ Nguyen Thi Doan ជាអតីត​អនុប្រធាន​រដ្ឋ​។ រដ្ឋសភាក៏បានអនុម័តលើសំណើរ របស់​ប្រធានរដ្ឋលោក Tran Dai Quang ចំពោះ​ការសូម​លាលែង​ពីដំណែង​រប​ស់​អនុ​ប្រធាន និងសមាជិកក្រុមប្រឹក្សាសន្តិសុខនិងការពារប្រទេស។ តាមនោះ រដ្ឋសភា បានអនុម័ត​លើការ​លាលែង​ពីដំណែង​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ និងការពារប្រ​ទេស​ចំពោះ​លោក Nguyen Tan Dung ជាអតីត​នាយក​រដ្ឋ​មន្ត្រី ព្រម​ទាំង​អនុម័ត​លើការ​លាលែង ពីដំណែងសមាជិក​ក្រុមប្រឹក្សានេះ ចំពោះ​លោក Nguyen Sinh Hung ជាអតីត​ប្រធាន​រដ្ឋ​សភា និងលោក Phung Quang Thanh ជាអតីតរដ្ឋមន្ត្រី ក្រសួង​ការពារ​ប្រទេសផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ