10/04/2016 10:19 GMT+7 Email Print Like 0

រដ្ឋសភាអនុម័តទៅលើការជ្រើសតាំងសមាជិករដ្ឋាភិបាល


រដ្ឋសភាអនុម័តទៅលើការជ្រើសតាំងសមាជិករដ្ឋាភិបាល

បន្តរបៀបវារះ សម័យប្រជុំរដ្ឋសភាវៀតណាម នីតិកាលទី១១ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ​២០១៦នៅ​ទីក្រុង​ហាណូយ បណ្ដា​សមាជិកសភាបាន​អនុម័តទៅ លើសេចក្ដី​សម្រេចចិត្ត ស្ដីអំពីផែនការប្រើប្រាស់ដីធ្លី ដំណាក់​កាល ២០១៦​ -២០២០ អនុម័តទៅ​លើច្បាប់មួយចំនួន និងអនុម័តទៅលើសំណូមពរ របស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាល​ ស្ដីអំពីការជ្រើសតាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងសមាជិកមួយចំនួនទៀត របស់​រដ្ឋាភិបាល។

​ប្រធានគណៈកម្មាធិការរាប់សន្លឹកឆ្នោត លោក Huynh Van Ty បានប្រកាស​លទ្ធផល​បោះឆ្នោត អនុម័ត​ទៅលើការ​ចាត់​តាំង ឧបនាយករដ្ឋមន្ត្រីចំនួន៣រូប។ តាមនោះ រដ្ឋសភាបានអនុម័តអោយលោក Truong Hoa Binh លោក Vuong Dinh Hue និងលោក Trinh Dinh Dung កាន់ដំណែងឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ក៏​ដោយ​មាន​សម្លេងគាំទ្រ​ជាច្រើន រដ្ឋសភាបានឯកភាពអនុម័តទៅលើសំណូមពរ​របស់​នាយក​រដ្ឋមន្ត្រី​អំពី​ការ​ជ្រើស​តាំង រដ្ឋមន្ត្រី និងបណ្ដាសមាជិកផ្សេងៗទៀត របស់រដ្ឋាភិបាលដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ