19/06/2015 10:30 GMT+7 Email Print Like 0

រដ្ឋសភាអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ ២០១៦

តាម​សេចក្តីសម្រេចចិត្តស្តីពីកម្មវិធីឃ្លាំមើល​របស់រដ្ឋសភា​ឆ្នាំ២០១៦​ទើបនឹង​បានរដ្ឋសភា​អនុម័ត​នៅសម័យ​ប្រជុំ នា​ព្រឹកថ្ងៃទី១៨ខែ​មិថុនាឆ្នាំ​២០១៥​ ថាក្នុង​ឆ្នាំ២០១៦ រដ្ឋសភា​នឹងពិនិត្យ​ពិភាក្សា​លើរបាយ​ការណ៍ ការ​ងារ​ពេញ​អាណត្តិ ទី១៣​របស់រដ្ឋ​សភា និង​របាយការណ៍​មួយចំនួន​ទៀត។


រូបថតៈ vovgiaothong

​ក្នុងការពិភាក្សា​អំពីគម្រោង​ច្បាប់​សេវ៉ា​និង ថ្លៃបង់​សេវ៉ាសមាជិក​សមាជិការ សភា​បានឯក​ភាព​ខ្ពស់ចំ​ពោះភាព​ចាំបាច់​នៃការ​ផ្សព្វផ្សាយច្បាប់​សេវ៉ា និង​ថ្លៃបង់​សេវ៉ា សំដៅជំនះ​ពុះពារលើ​បញ្ហានៅសល់មួយ​ចំនួន អំពីច្បាប់​សេវ៉ា​ និង​ថ្លែបង់​សេវ៉ាជាធរ​មាន។ លោក Nguyen Van Canh សមាជិក​សភាមណ្ឌល Binh Dinh​ លើកមតិ​ថា៖

“សមាជិកសភា ជាតំណង​ឲ្យសុ​ឆន្ទៈ បំណង​ប្រាថ្នារបស់​ប្រជា​ជន ដោយ​ហេតុ​នេះ ការ​ធានាយុត្តិ​ធម៌​ឲ្យប្រជា​ជន គឺផ្តោត​ទៅលើការ​សម្រេច​ថា អ្នកណា​ត្រូវបានកាត់បន្ថយ​ថ្លៃបង់សេវ៉ា។ ការកាត់​បន្ថយប៉ុន្មាន​គឺគប្បីដោយ​រដ្ឋសភា និង​គណៈកម្មាធិការ​អច្ចិន្ត្រៃយ៍​រដ្ឋសភាសម្រេច។ រីឯ​កម្រិតបង់​ចំពោះប្រភេទ​ថ្លៃ បង​សេវា​នីមួយៗ​គឺគប្បី​ប្រគល់​ឲ្យ​រដ្ឋាភិបាល​សម្រេច ដើម្បី​សមស្រប​នឹងស្ថាន​ភាព អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ផងដែរ”។

​មតិជាច្រើន​ក៏បានសង្កត់​ធ្ងន់ថា ការកសាងគម្រោង​ច្បាប់​សេវា និង​ថ្លៃបង់​សេវា គប្បី​ជៀសវាងស្ថាន​ភាពជាន់​គ្នា ឬ​បើក​ទូលាយថ្លៃ​បង់សេ​វ៉ាបង្ក ក្តី​លំបាក​សម្រាប់​ប្រជា​ជន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ