27/10/2017 10:53 GMT+7 Email Print Like 0

រដ្ឋសភាអនុម័តលើការជ្រើសតាំងកម្មាភិបាល


 ថ្នាក់ដឹកនាំបក្សនិងរដ្ឋបោះឆ្នោតជ្រើសតាំងកម្មាភិបាល

បន្តកម្មវិធីនៃ​កិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណា​មនីតិកាលទី​១៤នោះ នាព្រឹកថ្ងៃទី​២៦​ ខែ​តុលា ​ឆ្នាំ​២០១៧ រដ្ឋសភា​បាន​អនុម័តលើ​ការជ្រើសតាំ​ង​កម្មាភិបាល សម្រាប់​មុខដំណែង​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍ និងដឹក​ជញ្ជូន ​និងអគ្គអធិការរកិច្ចរដ្ឋា​ភិបាលក្រោមរូប​ភាព​បោះឆ្នោត​។  ការ​រាប់​សន្លឹក​ឆ្នោត​អនុម័ត​ការជ្រើស​តាំង​កម្មាភិបាល​សម្រាប់មុខ​ដំណែង ទាំងពីរពោលខាងលើ​បានប្រកាស​ជាសាធារណនារសៀលថ្ងៃដដែល។​

 
 ពិភាក្សាតាមក្រុមលើគំរោងច្បាប់បណ្តាអង្គការឥណទាន

រួមជាមួយការ​ងាររៀបចំ​កម្មាភិបាលនោះ នាព្រឹកថ្ងៃ ​ទី២៦ ​ខែតុលា ​​ឆ្នាំ២០១៧ អង្គ​ប្រជុំបាន ពិភាក្សាតាម​ក្រុម​ ស្តីពីខ្លឹ​មសារមួយចំនួន ដែលនៅមានមតិខ្វែង​គំនិត ​នៃពង្រាង ច្បាប់​ធ្វើវិសោធន​កម្ម បំពេញ​បន្ថែម​លើមាត្រា​មួយ​ចំនួន នៃច្បាប់​បណ្តាអង្គការ​ឥ​ណទាន​។ អង្គប្រជុំ​បានស្នើ ​ពិនិត្យ​ឡើង​វិញ​លើ បញ្តាសេចក្តី​កំណត់ទាក់​ទិនដល់កា​រ ត្រួតពិនិត្យពិសេស​ វិធានការរៀបចំឡើង​វិញ អង្គការ​ឥណទាន​ដែល​ទទួលការត្រួត ពិនិត្យ​ពិសេស​ ធានា​ឯកភាពនិងព្រមៗគ្នា ជាមួយនឹងច្បាប់​ធនាគា​ជាតិ​វៀត​ណាម ច្បាប់​សហគ្រាស​និង​ច្បាប់​ក្ស័យ​ធន​ ក៏ដូចជាច្បាប់ទាក់ទិ​ននានា។

នាពេលរសៀល អង្គប្រជុំបា​នពិភាក្សាលើគំរោងច្បាប់ធ្វើ​វិសោធន​កម្ម ​បំពេញ បន្ថែមនូវ​មាត្រាមួយ​ចំនួន នៃច្បាប់​ស្ថាប័នតំណាង​របស់​សាធារណ រដ្ឋសង្គម​និយមវៀត​ណាម​នៅឯបរទេស៕ ​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ