22/07/2016 08:58 GMT+7 Email Print Like 0

រដ្ឋសភាអនុម័តបញ្ជីរឈ្មោះបេក្ខជនប្រធានរដ្ឋសភាអនុប្រធានរដ្ឋសភានិងគណៈកម្មាធិការ​​អចិន្ត្រៃយ៍រដ្ឋសភា


រដ្ឋសភាអនុម័តបញ្ជីរឈ្មោះបេក្ខជនប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ក្នុងសម័យប្រជុំនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០១៦ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​តាង​នាម​គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋ​សភានីតិកាល​ទី១៣ ជូនសេចក្តី​រាយការណ៍ស្តី​ពីរ​បាយ​ការណ៍​ពិភាក្សា​ ការ​បកស្រាយ និងការ​ទទួលយកមតិយោបល់ របស់សមាជិកសមាជិកាសភា ស្តីពីគម្រោង​រៀប​ចំ កម្មាភិ​បាល​សម្រាប់តំណែង​ប្រធាន​រដ្ឋសភា អនុប្រធាន​រដ្ឋសភា និង​សមាជិក គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​។ បន្ទាប់​មក ដោយទទួលបានសម្លេងគាំទ្រ ភាគច្រើននោះ​រដ្ឋសភា​បាន​អនុម័ត​ជាឯក​ឆ័ន្ទ​បញ្ជីរ​ឈ្មោះ​បេក្ខជន​ប្រធាន​រដ្ឋសភា អនុប្រធានរដ្ឋសភា និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តាម រយៈ​ប្រព័ន្ធ​បោះឆ្នោត​អេឡិចត្រូ​និក។ យោងតាមបញ្ជីរឈ្មោះនេះ គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍រដ្ឋសភានីតិកាល​ទី១៣ បាន​ឧទ្ទេសនាម​និង​ស្នើររដ្ឋសភា​ពិនិត្យ​ជ្រើសរើស លោកស្រី Nguyen Thi Kim Ngan  សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធានរដ្ឋសភានីតិកាលទី​១៣ កាន់ដំណែងជាប្រធានរដ្ឋសភានីតិកាលទី​១៤។

តាមបញ្ជីរឈ្មោះដែលបានរដ្ឋសភាអនុម័តនោះ កម្មាភិបាលដែលបានរដ្ឋ​សភា​ឧទ្ទេសនាម​ ដើម្បី​រដ្ឋសភាបោះ​ឆ្នោត​ចូល​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ មាន​ចំនួន១៣រូប៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ