04/10/2016 10:23 GMT+7 Email Print Like 0

រដ្ឋសភាអង់គ្លេសបន្តជួយឧបត្ថម្ភវៀតណាមក្នុងការងារបណ្ដុះបណ្ដាលកម្មាភិបាល


រដ្ឋសភាអង់គ្លេសបន្តជួយឧបត្ថម្ភវៀតណាមក្នុងការងារបណ្ដុះបណ្ដាលកម្មាភិបាល

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈប្រតិភូរដ្ឋសភាវៀតណាម​ដឹកនាំដោយអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានជួប​សន្ទនា​ជាមួយគណៈប្រតិភូរដ្ឋសភាអង់គ្លេស ដឹកនាំដោយអនុប្រធានរដ្ឋសភា លោកស្រី Eleanor Laing ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ​នៅទីនេះ ​អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានស្នើអោយភាគីទាំងពីរ​គប្បីបន្តផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់​ អនុវត្តយន្តការសន្ទនាទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ។ អនុប្រធានរដ្ឋសភាក៏បានស្នើអោយភាគីអង់គ្លេសចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភវៀតណាម លើកកំពស់​សមត្ថភាពប្រកួតប្រជែងនិងបណ្ដុះបណ្ដាប្រភពធនធានមនុស្ស។

រីឯ អនុប្រធានរដ្ឋសភា​លោកស្រី Eleanor Laing បានអះអាងថា៖​អង់គ្លេស​នឹងបន្តជួយឧបត្ថម្ភបណ្ដុះបណ្ដាលប្រភពធនធានមនុស្សសំរាប់វៀតណាមនិង​អនុវត្តដំណោះស្រាយនានា ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការដៃគូយុទ្ធ​សាស្ត្ររវាងប្រទេសទាំងពីរនិយាយរួមនិងរវាងរដ្ឋសភានៃប្រទេសទាំងពីរ​និយាយដោយឡែក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ