18/11/2017 10:40 GMT+7 Email Print Like 0

រដ្ឋសភាសួរដេញដោលទេសាភិបាលជាតិនិងរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ


 រដ្ឋសភាសួរដេញដោលទេសាភិបាលជាតិនិងរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ទេសាភិបាលធនាគារជាតិវៀ​តណាម​ លោក Le Minh Hung បន្តបំភ្លឺ​បញ្ហាមួយ​ចំនួន​ទៀត ដែលទាក់ទិនដល់សក​ម្មភាពរបស់ធនាគា​រ។

សមាជិក​សភាជាច្រើនបានវាយតំលៃខ្ព​ស់ដំណោះស្រាយ​ សម្រប​សម្រួល​របស់​ធនាគារ​ជាតិ​ក្នុង​រយៈពេល​កន្លង​ទៅ បាន​រួមចំណែក​រក្សាគោល​ដៅស្ថិរភាព​ម៉ាក្រុ​សេដ្ឋកិច្ច​ ជំរុញផលិត​កម្ម និង​អាជីវកម្ម​។ ប៉ុន្តែ ​សមាជិក​សភាមួយ​ចំនួនបានចាត់​ទុកថា​៖ កំណែ​ទម្រង់ ​និងចំណាត់​ការបញ្ហា​បំណុល​ពិបាក​ទារមិន​ទាន់​បាន​ដូច​បំណង​ឡើយ​។ ស្ដីអំពីដំណោះស្រា​យខាងមុខនេះ ទេសាភិបាលធ​នាគារជាតិ លោក Le M​inh Hung បានស​ង្កត់ធ្ងន់ថា៖
 
“ ត្រូវប្រមូលផ្តុំទៅលើការងារក​សាងក្របខ័ណ្ឌ​គតិយុត្តិ ​បង្កើន​សមត្ថភាព​នៃស្ថាប័ន​អធិការកិច្ច ​ជាពិសេស​គឺការងារ​អធិការ​កិច្ច​ហានិភ័យ ​និងការ​ងារឃ្លាំមើល​។ ម្ចាស​ការរក​ឃើញ​ហានិភ័យ​ដើម្បី​ព្រមាន និង​ចំណាត់​ការប្រកប​ដោយប្រសិទ្ធភាព និងទាន់ពេលវេលា។”

បន្ទាប់​ពីការសួរដេញដោលទេសាភិបាល​រដ្ឋ​លោក Le Minh Hung រដ្ឋសភាបាន​ដំណើរការ​សួរដេញ​ដោល​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និ​ងផ្សព្វផ្សាយលោក Truong​ Minh Tuan អំពីការអនុវត្តបច្ចេ​កវិទ្យា ព័ត៌មាន​ឆ្លើយ​តប​នឹងតម្រូវការ​កំណែទម្រង់​រដ្ឋបាល កិច្ចការគ្រប់គ្រងរ​ដ្ឋអំពីសារព័ត៌​មានជាដើម។

អញ្ជើញ​ថ្លែងមតិនៅទីនេះ លោក ​Truong Minh Tuan បានឲ្យដឹងថា តាម​រយៈការ​អនុវត្តរដ្ឋាភិបាល អេឡិចត្រូនិក​នោះ សកម្មភាពអនុវត្ត​បច្ចេកវិទ្យា ព័ត៌មានបានជំរុញខ្លាំ​ង ហើយនាំ​មកនូវប្រសិទ្ធភាពខ្ពស់​។ ក្រសួង ​ស្ថាប័ននានាជំរុញខ្លាំងការផ្គត់​ផ្គង់សេវាកម្ម​សាធារណៈអនឡាញជួយ​ប្រជាជន និង​សហគ្រាសកាត់​បន្ថយ​ពេលវេលា​ក្នុងការបំពេញបែបបទ​រដ្ឋបាល​ ក៏ប៉ុន្តែការអ​នុវត្ត សេវាកម្ម​សាធារណៈ​អនឡាញ​នៅមាន​កំហិត​ជាច្រើន​។ លោក​បានលើក​ច្បាស់​ថា៖

 “នាពេល​ខាងមុខ រដ្ឋាភិបាលបានលើកឡើងនូវភារកិ​ច្ចសំខាន់ៗមួយ​ចំនួន ដែលមានលក្ខ​ណៈលោតផ្លោះ ក្នុងនោះបាន​សង្កត់ធ្ងន់ទៅ​លើការអនុវត្ត​យ៉ាងតឹង​រឹងនូវ​សេចក្តី​សម្រេច​ចិត្ត​ស្តីពីការ​បន្តអនុវត្ត​ដំណោះស្រាយ​សំខា​ន់​ៗ ដើម្បីកែលម្អបរិយាកាសធ្វើអា​ជីវកម្ម និងសមត្ថភាពប្រកួតប្រជែងថ្នា​ក់ជា​តិ។ ដំណើរការ​ណែនាំការ​កសាង​ និងដាក់ឲ្យដំណើរ​ការរដ្ឋាភិបាលអេឡិចត្រូនិក ​ដើម្បីរួមចំណែកកែទម្រង់បែបប​ទរដ្ឋបាល​”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ