02/06/2018 10:58 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមពិភាក្សាអំពីគម្រោងច្បាប់វិសោធនកម្ម និងបំពេញបន្លែមមាត្រមួយចំនួន

នាព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋសភាវៀតណាមបានបើកកិច្ចប្រជុំពេញអង្គនៅសាលប្រជុំ ដើម្បីពិភាក្សាអំពីគម្រោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ពាក់ព័ន្ធទាំងឡាយនឹងច្បាប់​ផែន​ការមេនានា។

 ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាវៀតណាម

នៅក្នុងមស័យប្រជុំនេះ រដ្ឋសភាបានផ្ដល់មតិនិងធ្វើវិសោធនាកម្មនូវច្បាប់ពាក់ព័ន្ធនឹងច្បាប់ផែនការមេចំ​នួន​ ១៣ មាត្រា។ នៅទីនេះ អង្គប្រជុំបានចាត់ទុកថា ការ ធ្វើវិសោធនកម្មនូវច្បាប់ពាក់ព័ន្ធនឹងច្បាប់ផែនការមេ​ចំនួន ១៣ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាការឯកភាពរវាងបទបញ្ញត្តិនៃច្បាប់មួយចំនួនជាមួយបទ​បញ្ញត្តិ​នៃច្បាប់ផែនការមេ។

អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹង​ថា៖

“យើងខ្ញុំបានកំណត់ថា៖ការចេញផ្សាយច្បាប់ធ្វើវិសោធនកម្មមួយ ដែលពាក់ព័ន្ធនឹងច្បាប់ផ្សេងៗទៀត គឺបាន​សរ​ឲ្យឃើញនូវការប្ដេជ្ញាចិត្តរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល ដើម្បីសុក្រិត្ឋរាល់របៀបរបបដែលទាក់ទិននឹង​ផែន​​ការមេ។ តាមនោះយើងខ្ញុំនឹងធ្វើវិសោធនកម្ម បំពេញបន្លែមនិងលុបចោលនូវយន្តការ គោលនយោបាយនៃ​ច្បាប់ដែលមិនសមស្រមនិងមិនព្រមៗគ្នាជាមួយច្បាប់ផែនការមែដែលបានចេញផ្សាយ។ យើងខ្ញុំនឹងបន្តផ្ទៀងផ្ទាត់ស្ដាប់រាល់មតិរបស់អង្គប្រជុំ ដើមើ្បរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ