07/04/2016 10:41 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមផ្ទៀងស្តាប់របាយការណ៍របស់ប្រធានរដ្ឋស្តីពីការលាលែងពីដំណែង​នៃនាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល


រដ្ឋសភាវៀតណាមផ្ទៀងស្តាប់របាយការណ៍របស់ប្រធានរដ្ឋស្តីពីការលាលែងពីដំណែងនៃនាយករដ្ឋមន្ត្រីរដ្ឋាភិបាល (Image: VOV)

បន្តសម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី ១៣​ នាព្រឹកថ្ងៃទី​៦ ខែ​មេសា ឆ្នាំ២០១៦​ សមាជិកសភាសមាជិកាសភា បានផ្ទៀងស្តាប់របាយការ​ណ៍របស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ស្តីពីការ​លាលែង​ពីដំ​ណែងចំ ពោះនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ តាមរបាយការណ៍នៅសម័យប្រជុំ​លើកទី ១ រដ្ឋសភា​វៀត​ណាម​នីតិលទី ១៣ លោក Nguyen Tan Dung សមាជិក​ការិយាល័យនយោបាយនីតិកាលទី ១១ ត្រូវ​បាន​រដ្ឋសភា​ជ្រើសតាំង​ធ្វើជា​ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសាធារណៈរដ្ឋសង្គមនិយម​វៀតណាម។ ក្នុងរយៈ​ពេល​កាន់​ដំណែង​នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ជានិច្ចកាល​សម្រេចភារកិច្ច ដែលត្រូវ​បាន​ប្រគល់​ជូន។ ដោយសា​រ​សំណើរ​រៀប​ចំការងារ​កម្មាភិបាល ជាន់ខ្ពស់របស់បក្សនិងរដ្ឋបន្ទាប់ពី មហាសន្និបាតតំណាងទូទាំង​ប្រទេស​លើកទី​​១២ របស់បក្សកម្មុយនិស្តវៀតណាមសំដៅបង្កើត​ភាព ព្រមៗ​គ្នាក្នុងការ​កែលំ​អរក្បាល​ម៉ាស៊ីន​រដ្ឋ​និង​ការងារ​កម្មាភិបាល​ លោកប្រធានរដ្ឋ​ដាក់ជូនរដ្ឋសភាពិនិត្យមើល និងអនុម័តលើការលាលែងពី​ដំណែងនាយក
រដ្ឋ​មន្ត្រីរ​ដ្ឋាភិបាល ចំពោះលោក Nguyen Tan Dung។ នាព្រឹកថ្ងៃដដែល​រដ្ឋសភាបាន​អនុម័ត​លើគំរោង​ច្បាប់ទាក់​ទង ជាមួយ​ព័ត៌មានគំរោងការណ៍​ច្បាប់ឱ​សថ (វិសោធនកម្ម) ជាដើម៕

 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ