09/09/2021 14:45 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវក្នុងបណ្តាសកម្មភាពរបស់ IPU

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបអគ្គលេខាធិការសហភាពអន្តរសភា (IPU)  លោក Martin Chungong (រូបថត៖ VOV)


នៅក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំសន្និសីទ WCSP5 ដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំ ដែលក្នុងនោះមានការរួមចំណែកដ៏វិជ្ជមានរបស់អគ្គលេខាធិការ IPU លោកMartin Chungong ផងដែរ។

នាឱកាសអញ្ជើញចូលរួមសន្និសីទនៃប្រធានរដ្ឋសភាពិភពលោកលើកទី ៥ (WCSP5) នៅទីក្រុង វីយែនប្រទេសអូទ្រីស នារសៀលថ្ងៃទី ៧ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក  Martin Chungong។

នៅក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំសន្និសីទ WCSP5 ដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំ ដែលក្នុងនោះមានការរួមចំណែកដ៏វិជ្ជមានរបស់អគ្គលេខាធិការ IPU លោកMartin Chungong ផងដែរ។

រីឯខ្លួនវិញអគ្គលេខាធិការ IPU លោក Martin Chungong បានបញ្ជាក់ថា ការចូលរួមរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue នៅ WCSP5 បង្ហាញថា រដ្ឋសភាវៀតណាមតែងតែជាសមាជិកសកម្មនិងមានការទទួលខុសត្រូវក្នុងបណ្តាសកម្មភាព របស់ IPU។ អគ្គលេខាធិការ IPU បានអះអាងថា លោកតែងតែគាំទ្ររដ្ឋសភាវៀតណាមហើយសង្ឃឹមថានឹងបន្តមានកិច្ចប្រជុំទាំង ទល់មុខនិងតាមអ៊ីនធឺរណែតជាមួយលោកប្រធានរដ្ឋសភានាពេលខាងមុខនេះ។

អញ្ជើញចែករំលែកជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue អំពីតួនាទីរបស់អង្គការសហប្រជាជាតិដែលជាអង្គការស្នូលក្នុងកិច្ចសហប្រតិបត្តិការពហុភាគី អគ្គលេខាធិការ IPU បានស្វាគមន៍ចំពោះសំណើរទាំងបីរបស់ប្រធានរដ្ឋសភាវៀតណាមក្នុងការបន្តការច្នៃប្រឌិតថ្មី បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងតួនាទីរបស់ IPU៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ