01/06/2019 11:06 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមពិភាក្សាអំពីខ្លឹមសារសំខាន់ៗទាក់ទិនដល់សេដ្ឋកិច្ចសង្គម

 នា​ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០១៩ បណ្ដាសមាជិកសភាចូលរួមសម័យប្រជុំលើក ទី៧ រដ្ឋសភានីតិកាលទី១៤ បន្ត​ពិភាក្សា​អំពីបញ្ហាសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋ។
 
សមាជិក​សភាជាច្រើនបានសម្ដែងនូវការយកចិត្តទុកដាក់ដល់បញ្ហាជាច្រើនស្ដីពីគម្រោង គមនាគមន៍​នៅ​តំបន់​វាល​សណ្ដទន្លេ Cuu Long ការគ្រប់គ្រងតម្លៃ ការបង្ការប្រឆាំងនឹងអាសន្នរោគ ដំណោះ​ស្រាយ​ធានា​កំណើន​​ប្រកប​ដោយចីរ ភាព បញ្ហាបរិស្ថាន និងបញ្ហាកំណើនសេដ្ឋកិច្ចក្នុងកាលៈទេសៈនាបច្ចុប្បន្ន។
 
បណ្ដា​សមាជិកសភាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាល​ក្នុង​ការ​បញ្ជា​ណែនាំ​យ៉ាង​ប្ដូរផ្ដាច់​ដើម្បី​អនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចនាពេលកន្លងទៅ។ ប៉ុន្តែ មាន​មតិ​ចាត់​ទុកថា នាបច្ចុប្បន្ន រាល់កត្តាដែលរួមចំណែកទៅក្នុងការធានាកំណើនសេដ្ឋកិច្ច នៅមាន កំហិត​មួយ​ចំនួន​ ខណៈដែលដំណោះស្រាយជំនះពុះពារនៅតែមានភាពអន់ ខ្សោយ។ សមាជិកសភាលោក Vu Tien Loc នៃ​ខេត្ត​ Thai Binh បានចាត់ទុកថា៖
 
“ជាមួយ​សន្ទុះកំណើននេះ ប្រសិនបើរដ្ឋាភិបាលបន្តកាត់បន្ថយបំណុល សាធារណៈចុះតិចជាង៥៥%នៃ GDP នោះ គឺ​កំណើនសេដ្ឋកិច្ចអាចកើនឡើង ខ្ពស់ថែមទៀតនាប៉ុន្មានឆ្នាំខាងមុខ។ នាបច្ចុប្បន្ន ប្រការ​គួរ​អោយ​ព្រួយបារម្ភ​យ៉ាង ខ្លាំងបំផុតគឺល្បឿនកែទម្រង់រដ្ឋបាលមិនទាន់សម្រេចបាននូវលទ្ធផលដូចការរំពឹងទុកឡើយ អញ្ចឹង​វាបាន​ប៉ះពាល់ដល់យថាទស្សន៍អភិវឌ្ឍក្នុងរយៈពេលយូរអង្វែង នៃខឿនសេដ្ឋកិច្ច។ ការងារកែ​ទម្រង់​របៀប​របប​ ជួយសម្រួលដល់បែបបទរដ្ឋ បាល កែលម្អបរិយាកាសធ្វើអាជីវកម្មក្នុងឆ្នាំ២០១៨និងប៉ុន្មានខែ​ដើម​ឆ្នាំ២​០១៩ នេះ ទោះបីជាទទួលបានលទ្ធផលមួយចំនួនក្ដី ប៉ុន្តែមិនទាន់មានជំហានលោត ផ្លោះណាមួយ​ឡើយ”​។
 
រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung ក៏បានទទួល ស្គាល់នូ​វ​បញ្ហា​សេសសល់​និង​គុណ​វិបត្តិ​នៃខឿន​សេដ្ឋកិច្ចនាបច្ចុប្បន្នដែលពាក់ព័ន្ធដល់ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍសេ​ដ្ឋកិច្ច និងការផ្លាស់​ប្ដូរថ្មី​រូប​សណ្ឋាន​កំណើន​។ លោកបានសង្កត់ធ្ងន់​ថា៖
 
“ការជំនះពុះ​ពារលើគុណវិបត្តិនេះត្រូវមានការគួបផ្សំរវាងដំណោះស្រាយ ក្នុងរយៈពេល​ខ្លីនិង​រយៈពេល​យូរអង្វែង​។ ត្រូ​វមានការចូលរួមរបស់ប្រព័​ន្ធ នយោបាយទាំងមូល​ ដែលក្នុង​នោះមានតួនា​ទីនិង​ការទទួល​ខុសត្រូវ​របស់​បណ្ដា​ ក្រសួង​ ស្ថាប័ននិង​តំបន់​ ក៏ដូច​ជារបស់សមាជិកស​ភាក្នុងការអនុវត្តនិងការ ​ឃ្លាំមើលកម្ម​វិធី គោលនយោបាយ​និង​គម្រោងវិនិយោ​គ ផង​ដែរ”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ