29/05/2019 10:39 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាម-កម្ពុជា ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំាងទ្វេភាគីនិងពហុភាគី


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន (រូបថតៈ Daibieunhandan)
 

សម្តេចហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើទស្សនកិច្ចផ្លូវការនៅប្រ ទេសវៀតណាម ចាប់​ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០១៩ ។ នារសៀលថ្ងៃទី ២៨ខែឧសភា នៅទីក្រុងហាណូយ បន្ទា​ប់ពី​ពិធី​ទទួល​បដិសណ្ឋារកិច្ចជាផ្លូវការមក ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ ជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា សម្តេចហេងសំរិន។
 
នៅក្នុង​ជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា: បក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ តែងតែ​គាំទ្រ​និងប្រគៀកស្មារគ្នា ក្នុងការស្ថាបនានិងការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ ភាគីទាំងពីរ​ក៏តែង​តែចាត់​ទុក​ទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរ​អង្វែងរវាង​វៀត​ណាម​និង​កម្ពុជា​គឺ​ជាទ្រព្យ​សម្បត្តិ​រួម​មួយ​ដ៏មានតំ​លៃដែល​មិន​អាច​កាត់​ថ្លៃបាន​រប​ស់​ប្រជាជាតិ​ទាំង​ពីរ ដើម្បីប្រគល់ជូនដល់មនុស្ស​ជំនាន់ក្រោយ។ ថ្នាក់ដឹកនាំទាំងពីររូ​បបាន​ឯកភាព​លើកា​រ​ជំរុ​ញ​ខ្លាំង ​កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ជាពិសេសឆ្ពោះទៅរកការធ្វើពាណិជ្ជ កម្មទ្វេភា​គីឲ្យ​ទទួលបានចំនួន ៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ខាងមុខ។
 
ទាក់ទងនឹង​ការបោះបង្គោលខ័ណ្ឌសីមា ថាក់ដឹកនាំទាំងពីររូបបានសម្តែងក្តីសប្បាយរីករាយ ចំពោះសមិទ្ធិ​ផល​ដែល​វៀត​ណាមនិងកម្ពុជាសម្រេចបានក្នុងអតីតកាល ហើយរហូតមកដល់ពេលនេះ ភាគីទាំងពីរ​បាន​បញ្ចប់​ការ​ងារ​ចំនួន ៨៤% រួចជាស្រេច។ ភាគីទាំងពីរបានកសាងខ្សែព្រំដែននៃសន្តិភាព មិត្តភាព កិច្ច​សហប្រតិ​បត្តិការ​និង​ការអភិវឌ្ឍន៍។
 
ទាក់ទិន​ដល់ការប្រើប្រាស់ប្រភពទឹកទន្លេមេគង្គ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់​ធ្ងន់ថា វៀតណាមចង់បន្តចែករំលែកនូវព័ត៌មាននិងសម្របសម្រួលការគ្រប់គ្រង និងការ​ប្រើប្រា​ស់​ប្រភព​ទឹកទន្លេមេគង្គ ដើម្បីធានាសុវត្ថិភាព សន្តិសុខប្រភពទឹក​និងបរិស្ថាន​ដើម្បីផល​ប្រយោជន៍​របស់​ប្រទេស​និមួយៗ​និង​ប្រជាជនដែលរស់នៅក្នុងតំបន់ទន្លេមេគង្គ​តែម្ត​ង។
 
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Thi Kim Ngan បានស្នើររដ្ឋសភានៃប្រទេសទាំងពីរ  បន្ត​ផ្តោតកា​រយកចិត្ត​ទុកដា​ក់ ក្នុងការជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងសមាជិករដ្ឋសភាវ័យក្មេង និងសមាជិករដ្ឋសភាស្រ្តី រួមនិងការ​ផ្លាស់​ប្តូរ ចែករំលែកបទពិសោធន៍រវាងគណៈកម្មការជំនាញគ្រប់វិស័យ និងនៅក្នុង​កម្រិត​អគ្គលេ​ខាធិកា​រដ្ឋាន​ផងដែរ ពិសេសការបន្តជំរុញដល់ដំណើរការរៀបចំសន្និសីទប្រចាំឆ្នាំរវាងគណៈកម្មការសេដ្ឋកិច្ច គណៈកម្មការ​កិច្ច​ការបរទេស និងគណៈកម្មការការពារជាតិ រវាងរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ឲ្យ​បាន​ទៀង​ទាត់​​ដើម្បី​គាំទ្រ និងជំរុញដល់ការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ដែលរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀត​ណាម​បាន​បង្កើតឡើង​នោះ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ