17/12/2015 09:49 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាម-ជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការក្នុងរយៈពេលខាងមុខនេះ


រដ្ឋសភាវៀតណាម-ជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការក្នុងរយៈពេលខាងមុខនេះ

នារសៀលថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ២០១៥ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម លោក​To Huy Rua ប្រធាន​ក្រុម​សមាជិក​សភាមិត្ត​ភាព​វៀតណាម-ជប៉ុន បានទទួលជួប​គណៈប្រតិភូជាន់ខ្ពស់ ព្រឹទ្ធសភា ដឹកនាំ​ដោយ​អនុប្រធាន​ព្រឹទ្ធ​សភា លោក Koshiishi Azuma ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ លោក To Huy Rua បាន​វាយ​តំលៃខ្ពស់ចំពោះការគាំទ្រ ជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់រដ្ឋសភា សមាជិកសភាជប៉ុន​ក្នុង​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយស្នើថា៖ ក្នុងរយៈពេលខាងមុខនេះ រដ្ឋសភា​នៃ​ប្រ​ទេស​ទាំងពីរ​ត្រូវ​បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនេះប្រកប​ដោយភាព​ស៊ីជំរៅ និង​ទូលំ​ទូលាយថែមទៀត។

​អនុប្រធានព្រឹទ្ធសភា លោក Koshiishi Azuma មានគោលបំណងថា៖ ក្រុមសមាជិកសភាវៀតណាម-​ជប៉ុន នឹង​បន្ត​ជាស្ពានតភ្ជាប់ប្រទេសទាំងពីរ កាន់តែ​ជិតស្និទ្ធិនិងយល់ដឹងគ្នាទៅវិញទៅមកកាន់តែល្អប្រសើរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ