26/03/2015 12:05 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាម - កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០១៥ លោកប្រធានរដ្ឋសភានៃប្រទេសកូរ៉េខាងត្បូង Chung Ui-Hwa  និងគណៈប្រតិភូជាន់ខ្ពស់បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់យ៉ាងល្អប្រសើរ​ទស្សន​​កិច្ច​ជាផ្លូវការនៅប្រទេសវៀតណាមតាមសេចក្តីអញ្ជើញរបស់លោក​ប្រធាន​រដ្ឋសភា​ង្វៀន​ស៊ីញហ៊ុង។



លោក​ប្រធាន​រដ្ឋសភា​ង្វៀន​ស៊ីញ​ហ៊ុង​ទទួល​ស្វាគមន៍​លោក​ប្រធាន​រដ្ឋ​សភា​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ Chung Ui-Hwa។ រូបថត៖​ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម។

 លោក​ប្រធាន​រដ្ឋ​សភា​ង្វៀន​ស៊ីញ​ហ៊ុងជួប​ពិភាក្សា​ជាមួយ​លោក​ប្រធាន​រដ្ឋ​សភា​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ Chung Ui-Hwa។ រូបថត៖​ថុងញ៉ឹត ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម។
 

លោក​ប្រធាន​រដ្ឋ​សភា​ ង្វៀនស៊ីញ​ហ៊ុង​ទទួល​ស្វាគមន៍​ ជួ​បពិភាក្សា​និង​រៀបចំពិធី​ជប់លៀង​លោក​ប្រធាន​រដ្ឋ​ស​ភា​​​កូរ៉េ​ខាងត្បូង Chung Ui-Hwa ។ នេះ​គឺ​ជា​ទស្សនកិច្ច​​​ជា​ផ្លូវ​ការ​ដំបូង​របស់​​អ្នក​ដឹក​នាំ​ជាន់​ខ្ពស់​កូរ៉េ​​ខាង​ត្បូង​ក្នុងឆ្នាំ ២០១៥ និង​ក៏​ជា​គណៈប្រតិភូ​រដ្ឋសភាព​បរទេស​ដំបូង​អញ្ជើញ​មក​ទស្សនកិច្ច​និង​ធ្វើ​ការ​នៅ​អគារដ្ឋ​សភា​ថ្មី បាឌីញ​ រដ្ឋធានី​ហាណូយដែរ។

លោក​ប្រធាន​រដ្ឋសភាប្រទេស​កូរ៉េខាងត្បូង Chung Ui-Hwa ក៏​មក​សម្តែង​ការ​គួរសម​លោក​អគ្គ​លេខាធិការ​បក្ស​​ ង្វៀនភូត្រុង និង​លោក​ប្រធានរដ្ឋ​ទ្រឿង​តឹន​សាង។

ក្នុង​បណ្តា​ជំនួប​ពិភាក្សា ថ្នាក់ដឹក​នាំ​បក្ស រដ្ឋ រដ្ឋសភា​វៀតណាម​អបអរសារទរ​យ៉ាង​កក់​ក្តៅ​ចំពោះលោក​ប្រធាន​​​រដ្ឋ​សភា​ Chung Ui-Hwa អញ្ជើញមក​ទស្ស​នកិច្ច​ជា​ផ្លូវការនៅ​ប្រទេស​វៀតណាម​​ក្នុងបរិបទ​នូវ​ទំនាក់​ទំនង​​វៀតណាម -កូរ៉េ​ខាងត្បូង​កំពុង​អភិវឌ្ឍន៍​សែន​ល្អ​ប្រសើរ​និងក៏​គឺ​ជា​ពេល​វេលា​វៀតណាម​កំពុង​សកម្ម​​​ស្វាគមន៍​ព្រឹត្តការណ៍​សហភាព​អន្តរសភា​ពិភព​លោក​ IPU-​១៣២។


 លោក​អគ្គលេខាធិការបក្ស​​ង្វៀន​ភូត្រុងទទួល​ជួប​លោក​ប្រធាន​រដ្ឋ​សភាព​កូរ៉េ​ខាងត្បូង Chung Ui-Hwa។ រូបថត៖ ទ្រីយុងទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

 លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង​ទទួល​ជួប​លោក​ប្រធាន​រដ្ឋ​សភា​កូរ៉េ​ខាង​ត្បូង​ Chung Ui-Hwa ។ រូបថត៖ ង្វៀន​ខាង ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

 លេខាធិកាបក្ស​ភាគ​ទីក្រុង​​ហូជីមិញ​ ឡេថាញ់ហាយ​ ទទួល​ជួប សម្តែង​ការគួរសម​​ជាមួយ​លោក​ប្រធាន​រដ្ឋ​សភាកូរ៉េ​ខាង​ត្បូង​ Chung Ui-Hwa។ រូបថត៖ ថាញ់​វូ ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម
 

លោក​ប្រធាន​រដ្ឋសភា​កូរ៉េ​ខាង​ត្បូង​និង​ថ្នាក់​ដឹក​នាំ​វៀតណាម​ក៏​វាយ​តំលៃ​ខ្ពស់​​​ប្រទេស​ទាំងពីរ​បាន​​ប្រកាស​បញ្ចប់​​ការចរចា​នៃកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀតណាម -កូរ៉េ​ខាង​ត្បូង​នាខែ​ធ្នូ​ឆ្នាំ ២០១៤ ​ជា​ផ្លូវការ បង្កលក្ខណៈ​នាំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឆ្ពោះ​ទៅ​ទិសដៅ​ទទួល​បាន​តំលៃ​ពាណិជ្ជកម្ម ៧០ ពាន់លាន​ដុល្លារ​អា​មេ​រិក​​នា​ឆ្នាំ​២០២០។

ភាគី​ទាំង​ពីរ​សន្យានឹង​បន្ត​ជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​នៃប្រទេសទាំងពីរ​ក្នុង​ការ​ចែក​​រំ​លែក​​​បទពិសោធន៍​និតីវិធីនិង​ត្រួតពិនិត្យ​​ការ​អនុវត្តន៍​បណ្តា​កិច្ច​ព្រមព្រៀង​​រវាង​ប្រទេស​ទាំងពីរ នាំ​ទំនាក់​ទំ​នង​​​សហប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេសទាំង​ពីរ​កាន់តែ​ស៊ីជំរៅ អភិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ​​គ្រប់​ជ្រុង​ជ្រោយ​​លើ​គ្រប់​វិស័យ។

​ក្នុង​ឳកាស​​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការប្រទេសវៀតណាម លោក​ Chung Ui-Hwa​បាន​មាន​សកម្មភាព​​​ជា​ច្រើនដូច​ជា​​មក​​កាន់​វិមាន​តំកល់សពនិងគោរព​វិញ្ញាណក្ខន្ធ​​លោក​ប្រធាន​ហូជីមិញ ​មក​ទស្សនា​​ទីកន្លែង​រស់​នៅ​និង​ធ្វើ​ការ​របស់​លោក​ប្រធាន​ហូជីមិញ​ក្នុង​តំបន់​កេរ្តិ៍​ដំណែល​​​​វិមាន​ប្រធានរដ្ឋ ​មកសួរ​សុខទុក្ខ​និង​ជួប​មុខ​អាណិកជន​កូរ៉េខាង​ត្បូង​កំពុង​រស់​នៅ​និង​ធ្វើ​ការ​នៅ​ប្រទេស​វៀត​ណាម​ មកទស្សនា​សាលាកូរ៉េ​ខាង​ត្បូង​នៅ​រដ្ឋធានី​ហាណូយ មក​ទស្សនា​បេតិកភ័ណ្ឌ​ធម្មជាតិ​ពិភពលោក - ឈូង​សមុទ្រ​ហាឡុង។

​លោក​ Chung Ui-Hwa ក៏​មក​ទស្សនា​​សហគ្រាស​កូរ៉េ​ខាងត្បូង​មួយ​ចំនួនដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​វៀតណាម ជួប​ប្រាស្រ័យ ផ្លាស់ប្តូរ​ជាមួយ​និស្សិតរៀន​នៅ​មហវិទ្យាស័យ​វិទ្យាសាស្ត្រ សង្គម និង​មនុស្សសាស្ត្រ​ទីក្រុង​ហូ​ជី​មិញ ជួប​​ថ្នាក់ដឹកនាំ​ទីក្រុង​មុន​ពេល​បញ្ចប់​​យ៉ាង​ល្អប្រសើរ​ទស្សនកិច្ច​​ជា​ផ្លូវការ​ប្រទេសវៀតណាម។


លោក​ប្រធាន​​រដ្ឋសភា​​កូរ៉េ​ខាង​ត្បូង​ Chung Ui-Hwa អញ្ជើញមកទស្សនា​ទីកន្លែង​រស់​នៅ​និង​ធ្វើការ​របស់​លោក​ប្រធាន​ហូ​ជី​មិញ​​នៅ​តំបន់​កេរ្តិ៍​ដំណែល​វិមាន​ប្រធានរដ្ឋ។ រូបថត៖ ថុងញ៉ឹត -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធាន​រដ្ឋ​សភា Chung Ui-Hwa ជួប​ជាមួយ​និសិ្សត​​រៀន​នៅ​មហាវិទ្យាល័យ​​វិទ្យាសាស្ត្រ​សង្គមនិង​មនុស្សសាស្ត្រ​ទីក្រុង​ហូជីមិញ។ រូបថត៖​ថាញ់​វូ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​ប្រធាន​រដ្ឋសភា​កូរ៉េខាងត្បូង Chung Ui-Hwa និយាយ​ជាមួយ​និសិ្សត​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គមនិង​មនុស្សសាស្ត្រ​ទីក្រុង​ហូជីមិញ។ រូបថត៖​ថាញ់​វូ – ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម
 

             ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម    
       

 

 

បណ្តាអត្ថបទបានផ្សាយ