24/07/2016 10:45 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមសន្យារឹតបន្តឹងការឃ្លាំមើលបំណុលសាធារណៈ


រដ្ឋសភាវៀតណាមសន្យារឹតបន្តឹងការឃ្លាំមើលបំណុលសាធារណៈ (រូបថតៈ Giang Huy)

ក្នុងជំនួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីទទួលដំណែង នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ មកប្រធាន​រដ្ឋសភានីតិ​កាលទី​១៤ លោកស្រី Nguyen Thi Kim Ngan បាន​អះអាង​ទៅលើភារកិច្ច ដែលបានបក្ស​និងប្រជាជន​ប្រគល់ ជូន ហើយរដ្ឋសភា​នីតិ​កាលទី១៤ នឹងជារដ្ឋសភាមួយសាមគ្គី ច្នៃប្រឌិត និងជារដ្ឋសភាមួយធ្វើសកម្មភាព​ ដើម្បី​ប្រជាជន ដើម្បី​កិត្តិយស​ និងមោទនភាពជាតិ។ លោកស្រី Nguyen Thi Kim Ngan បានចែករំលែកថា៖

​“ក្នុងឋានៈជាប្រធានរដ្ឋសភា ខ្ញុំនឹងរួមជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ​សភា ក៏ដូចជា​សមាជិក​សមាជិកា​សភាដ​ទៃ​ទៀត អនុវត្ត​ល្អភារកិច្ចរបស់ខ្លួន តាម​រដ្ឋធម្មនុញ្ញនិង​ច្បាប់វៀតណាម”។

 

​លោកស្រីប្រធានរដ្ឋសភាបានចាត់ទុកថា នាពេលខាងមុខ រដ្ឋសភានឹងបន្ត​លើក​កំពស់​ការ​ទទួល​ខុស​ត្រូវរបស់​ខ្លួន​លើ​វិស័យ​ចំនួន​៣នោះគឺ​ ការងារតាក់តែង​ច្បាប់ ការងារ​ឃ្លាំមើល​និង​សម្រេច​រាល់​បញ្ហា​សំខាន់ៗ​របស់​ប្រទេស​ជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ