29/10/2014 09:55 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមពិភាក្សាអំពីច្បាប់អត្រានុកូលដ្ឋាន និងច្បាប់អត្តសញ្ញាប័ណ្ណពលរដ្ឋ


ទិដ្ឋភាពនៃសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៣

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាល ទី១៣ នាព្រឹកថ្ងៃទី២៧ ខែ​តុ​លា​ ឆ្នាំ២០១៤ បណ្តាសមាជិក សមាជិការសភា បានបើកសម័យប្រជុំពេញអង្គ សំដៅ​ស្តាប់​របាយការណ៍​អំពីគំរោងច្បាប់ផ្សព្វផ្សាយ ច្បប់គតិយុត្ត​ច្បាប់អត្រានុកូលដ្ឋាន​និង​ពិភាក្សា​អំពី​ខ្លឹមសារ​ មួយចំនួននៃច្បាប់នេះ។ នាពេលរសៀល សមាជិកសភា បានពិភាក្សា​លើ​ច្បាប់​អត្ត​សញ្ញា​ប័ណ្ណពលរដ្ឋ។ពង្រាងច្បាប់អត្រានុកូលដ្ឋាន បានកំណត់អំពីសិទ្ធិ កាតព្វកិច្ច​ចុះបញ្ជី​អត្រានុកូល បែបបទដោះស្រាយរាល់បញ្ហាអំពីសញ្ជាតិ កូនចិញ្ចឹម ដែលបានអនុវត្តន៍ តាមការ
កំ​ណត់របស់ច្បាប់អត្រានុកូលវៀតណាមជាដើម។

ពង្រាងច្បាប់អត្តសញ្ញាណ កំណត់អំពីអត្តសញ្ញាប័ណ្ណរបស់ពលរដ្ឋ ប្រើប្រាស់​ទិន្នន័យអត្ត​សញ្ញា​ប័ណ្ណ​ពលរដ្ឋ សិទ្ធិ កាតព្វកិច្ចនិងការទទួលខុសត្រូវ ជាដើម៕

តាមVOV5-វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ