28/05/2015 10:34 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមផ្ដល់មតិអំពីគំរោងច្បាប់បណ្ដឹងតវ៉ាព្រហ្មទណ្ឌ(វិសោធនកម្ម)


សមាជិកសភាផ្ដល់មតិអំពីគំរោងច្បាប់បណ្ដឹងតវ៉ាព្រហ្មួទ័ណ្ឌ

នាព្រឹកថ្ងៃទី២៧​ខែឧសភាឆ្នាំ​២០១៥​ រដ្ឋសភា​វៀត​ណាម បានបន្តសម័យ​ប្រជុំ​ដោយ​ផ្ទៀង​ស្ដាប់​របាយ​ការណ៍​ពិនិត្យ ​នូវ​គំរោង​ច្បាប់​ចាត់តាំង​ស្ថាប័នស៊ើប​អង្កេត​ព្រហ្មទ័ណ្ឌ ពិភាក្សា​អំពី​កម្មវិធី​កសាង​ច្បាប់ និតិ​បញ្ញាត្តិ​របស់​រដ្ឋសភា​ក្នុងឆ្នាំ​២០១៦ ព្រមទាំង​ផ្ដល់​មតិអំពី​ច្បាប់​ធានារ៉ាប់​រង​សង្គម​ឆ្នាំ​២០១៤។ សមាជិក​សភាភាគ​ច្រើន​បាន​ស្នើ​ឲ្យរ​ដ្ឋ​សភាចេញ​សេចក្ដី​សំរេច​ចិត្ត ដែលអនុញ្ញាត្តិ​ឲ្យពលករ​ក្រោយ១​ឆ្នាំឈប់​ពីការ​ងារ​មាន​សិទ្ធិ​ជ្រើស​រើស​ទទួល​ធានារ៉ាប់​រង​សង្គម១ដង ឬរក្សាពេល​វេលាបង់​ធានារ៉ា​ប់រង​ដើម្បី​ទទួល​ប្រាក់​ចូល​និវត្តន៍​។ ពេល​ពិភាក្សា​​អំពី​កម្ម​វិធី កសាងច្បា​ប់ នីតិបញ្ញាត្តិ សមាជិក​សភាជា​ច្រើនបាន​ថ្លែង​ថា ការបង្កើតនិង​អនុវត្ត កម្ម​វិធី​កសាង​ច្បាប់ នីតិ​បញ្ញាត្តិ​រប​ស់​រដ្ឋសភា នៅតែមានកំហិត​ហើយគុណភាព​នៃ គំរោង​ច្បាប់មួយ​ចំនួន​មិនទាន់ខ្ពស់​នៅឡើយ។ នារសៀល​ថ្ងៃដ​ដែល រដ្ឋសភា​បានពិភាក្សា​អំពី​គំរោងច្បាប់​បណ្ដឹងតវ៉ា​ព្រហ្ម​ទ័ណ្ឌ​(វិសោធនកម្ម)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ