11/12/2016 12:02 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមនិងឥណ្ឌាបង្កើនទំនាក់ទំនង

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌា នាយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ប្រធានរដ្ឋ​ស​ភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបចរចារជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោកស្រី Sumitra Mahajan។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យប្រទេសទាំងពីរអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវឯកសារសហប្រតិបតិ្តការដែលត្រូវបានចុះហត្ថលេខា នាំកិច្ចសហប្រតិបតិ្តការការ​ពារ​​ជាតិក្លាយទៅជាសសរទ្រូងក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមមានគោលបំណងពង្រឹងនិងពង្រីក
ទំ​នាក់ទំនងទ្វេភាគីក៏ដូចជាកិច្ចសហប្រតិបតិ្តការដ៏ស្អិតរមួតជាមួយសភាឥណ្ឌាលើវេទិកាតំបន់និងអន្តរជាតិ។ 


ប្រធានរដ្ឋសភាទាំងពីររូបចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងរដ្ឋសភា
វៀតណាម-ឥណ្ឌា (រូបថត៖VOV)

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា នាពេលខាងមុខនេះ ភាគីទាំងពីរគប្បីជំរុញខ្លាំងថែមទៀតនូវការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា ក្រុមសមាជិកសភាមិត្តភាពសំដៅបង្កើនការ​ជឿ​ទុកចិត្តនិងការយល់ដឹងកគ្នាទៅវិញទៅមក ព្រមទាំងបន្តសហការយ៉ាងស្អិតរមួតនៅវេទិកាពហុភាគី ដូច
ជាសម្ព័ន្ធភាពសភាពិភពលោក (IPU) និងវេទិកាសភាអាស៊ី-អឺរ៉ុប (ASEP)។ រីឯខ្លួនវិញ ប្រធានសភាជាន់ទាបឥណ្ឌាលោកស្រី Sumitra Mahajan អះអាងថា ឥណ្ឌាជានិច្ចកាលគាំទ្រទស្សនៈរបស់វៀតណាមអំពីបញ្ហាសមុទ្រខាងកើត តាមនោះ ប្រទេសទាំងអស់នៅក្នុងតំបន់ចាំបាច់ត្រូវគោរពអនុសញ្ញ អ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ រក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត។ ក្នុងឱកាសនេះ ប្រធានរដ្ឋសភាទាំងពីររូបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមនិងសភាជាន់ទាបឥណ្ឌា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរស្ដីអំពីកិច្ចសហប្រតិបតិ្តការប្រើប្រាស់ថាមពលបរិម៉ាណូ ដើម្បីគោលដៅសន្តិភាព អនុស្សរណៈយោគយល់រវាងសម្ព័ន្ធក្រុមហ៊ុនអគ្គីសនីវៀតណាមនិងក្រុមហ៊ុនសេវាកម្ម​ថាម​ពលរដ្ឋឥណ្ឌា និងអនុស្សរណៈយោគយល់រវាង Vietjet Air និង India Air ស្ដីអំពីការបើកជើងហោះហើរ។ 
នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi។ នៅទីនេះ ថ្នាក់ដឹកនាំឥណ្ឌាបានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះការចរចារនិងដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ក៏ដូចជាឈរលើមូលដ្ឋានច្បាប់អន្តរជាតិផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ