12/12/2015 10:47 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមនិងអាហ្វ្រិកខាងត្បូងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការបរទេស

ពីថ្ងៃទី៧ដល់ថ្ងៃទី៩ធ្នូ គណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការ​បរទេស​រដ្ឋសភាវៀត​ណាម ​ដឹកនាំ​ដោយ​អនុប្រធាន​លោក Ngo Duc Manh បាន មានដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ ក្នុង​ដំណើរ​ទស្សន​កិច្ចនេះ លោក Ngo Duc Manh រួមជាមួយគណៈប្រតិភូមានជំនួបធ្វើការ​នៅ ទីស្នាក់​ការ​រដ្ឋ​សភា​អាហ្រិ្វក​ខាង​ត្បូង ជាមួយលោក Siphosezwe Masango ប្រធាន​គណៈ​កម្មា​ធិការ​កិច្ច​ការ​បរទេស​ព្រម​ទាំង​សមាជិក​សភា​ទទួល​បន្ទុកកិច្ចការ បរទេសមួយចំនួននៅរដ្ឋសភាអាហ្វ្រិកខាងត្បួង។ នៅក្នុងជំនួប នេះ ភាគីទាំង​ពីរ​បាន​ផ្លាស់​ប្តូរអំពី​ស្ថានភាពអភិវឌ្ឍន៍នៃប្រទេសនីមួយៗ កិច្ចការ តាក់តែងច្បាប់​របស់រដ្ឋសភា ក៏ដូច​ជា​ស្ថាន​ភាព​សហ​ប្រតិបត្តិការ​អន្តរសភាក្នុង ក្របខ័ណ្ឌសហ​ភាពអន្តរសភាពិភពលោក (IPU) ដែលវៀត​ណាម​និង​អាហ្វ្រិក​ខាង​ត្បូង​ជាសមា​ជិក។ សមាជិកសភាអាហ្វ្រិក​ក៏មានចំណាប់អារម្មណ៍ចំពោះ រាល់​សមិទ្ធិ​អភិវឌ្ឍន៍​លើគ្រប់​វិស័យ​របស់​វៀត​ណាម ព្រមទាំងសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺពោរពេញ​ទៅដោយសក្កានុភាព និងមាន​បំណង​ចង់​ឲ្យទំនាក់​ទំនង នៃប្រទេសទាំងពីរនឹង​បានឡើង​កម្រិត​ជាដៃ​គូយុទ្ធសាស្ត្រ​យ៉ាង​ឆាប់ៗ​នា​ពេល​ខាង​មុខ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ