03/07/2015 09:44 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមនិងរដ្ឋសភាម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការ


រដ្ឋសភាវៀតណាមនិងរដ្ឋសភាម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការ
គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Huynh Ngoc Son បានមានដំណើរបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥។ លោកអនុប្រធានរដ្ឋសភា​ Huynh Ngoc Son បានជួបសន្ទនាជាមួយអនុប្រធាន​រដ្ឋសភា​ម៉ុងហ្គោលី​ លោក M.Enkhbold ជួបសម្ដែងការគួរ​សម​ប្រធានរដ្ឋសភាម៉ុងហ្គោលី​ លោក Z.Enkhbold និងថ្នាក់ដឹកនាំមួយចំនួនទៀតរបស់ម៉ុងហ្គោលី និងអញ្ជើញ​​ទៅ​ទស្សនាមូលដ្ឋានសេដ្ឋកិច្ច វប្បធម៌ការពារជាតិមួយចំនួនរបស់ម៉ុងហ្គោលី។ ​នៅក្នុងបណ្ដាជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំម៉ុងហ្គោលី  អនុប្រធានរដ្ឋសភា លោក Huynh Ngoc Son បានអះអាងថា៖

វៀតណាមជានិច្ចកាលគោរព​និងមានគោលបំណងជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ​ប្រពៃណី​ជាមួយម៉ុងហ្គោលី ឡើងកំរិតថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាង​រដ្ឋសភានៃប្រទេសទាំងពីរ នាពេល​ថ្មីៗ​នេះ​ ត្រូវបានពង្រឹងនិងពង្រីកជានិច្ច។

ថ្នាក់ដឹកនាំរដ្ឋសភាម៉ុងហ្គោលី​បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចលើក​នេះ​របស់​អនុប្រធានរដ្ឋសភា​វៀត​ណាម​ លោក Huynh Ngoc Son បាន​រួមចំណែក​យ៉ាងសកម្មក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស​​ទាំងពីរ​និយាយរួមនិងរវាងស្ថាប័ននីតិបញ្ញាត្តិរវាងប្រទេសទាំងពីរ និយាយ​ដោយឡែក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ