10/08/2017 11:02 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមនិងរដ្ឋសភាកម្ពុជាលើកកំពស់ប្រសិទ្ធិភាពសហប្រតិបត្តិការ


 អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញទទួលជួបជាមួយអនុប្រធានទី១
ព្រឹទ្ធសភាព្រះ រាជាណាចក្រកម្ពុជាលោក នៃ ប៉េណា  (រូបថតៈ Doãn Tấn/TTXVN) 

នាព្រឹកថ្ងៃ​ទី៩ ខែសីហា ឆ្នាំ​២០១៧​ នៅវិមានរដ្ឋសភា  អនុប្រធានអចិ​ន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បាន​អញ្ជើញទទួលជួបជាមួយអនុប្រធាន​ទី១ព្រឹទ្ធសភាព្រះ រាជាណាចក្រកម្ពុជាលោក​ នៃ ប៉េណា ។ ដោយជាតិគីមី​។ ទន្ទឹម ជាមួយគ្នានោះ គឺរួមសហការដើម្បីជម្រុ​ញខ្លាំងចលនាធ្វើសកម្មភាព ដើម្បីជន រងគ្រោះដោយ​ជាតិគីមីពុល​ពណ៌លឿង​ទុំ ក្នុងអង្គការមហាជ​ននិងបុគ្គល ទាំងក្នុងនិ​ងក្រៅប្រទេស”​ ។
 
នៅក្នុង​ជំនួបនេះ ​លោកស្រី Tong Thi Phong បានអះ ​អាងនូវគោល​នយោបាយ​មុនក៏ដូច​ជាក្រោយ​របស់​វៀត​ណាម​គឺ​យក ចិត្ត​ទុកដាក់និង ផ្តល់អាទិភាពច​ម្បងសម្រាប់​ការពង្រឹង និងពង្រីក​ទំនាក់ទំនងជា​មួយ​ កម្ពុជា។ លោកស្រី Tong​ Thi Phong បានស្នើឲ្យភាគីទាំង​ពីរ បន្តរ​ក្សាទំនាក់ទំ​នង លើបណ្តាកាណាល​កិច្ចការ​បរទេស​របស់​បក្ស​ កា​រទូតរបស់រ​ដ្ឋ ជាពិសេស បន្តអនុ​ វត្តកិច្ច​ចរចារ ដើម្បី​ឈាន​ដល់​ការ​ចុះហត្ថ​លេខាលើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ព្រំដែនវៀត​ណាម-កម្ពុជាដើម្បីជំនួសឲ្យកិ​ច្ចព្រមព្រៀងជួញដូរទំ​និញ និងសេវាពាណិជ្ជ កម្មតាម​ព្រំដែន​វៀត​ណាម​-កម្ពុជា​ដែលបាន​ចុះហត្ថលេ​ខានាឆ្នាំ២០១១។
 
ភាគីទាំងពីរ​ក៏បានឯកភាពនឹងបន្តរឹត​បន្តឹងកិច្ចសហប្រតិបត្តិការដើ​ម្បីជម្រុញ​ ការបើកទូលាយ លើក​កំពស់​ប្រសិទ្ធភាព​នៃកិច្ចសហប្រតិបត្តិការ​រវាងរដ្ឋាភិបាល​និង ប្រជាជននៃប្រ​ទេសទាំង​ពីរ ក៏ដូច​ជាកិច្ច​សហប្រតិបត្តិ​ការ រវាងរដ្ឋសភាទាំងពីរនៅ បណ្តាវេទិកាអន្ត​រសភាតំបន់​និងអន្តរជា​តិ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ