30/09/2016 10:07 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមនិងមីយ៉ាន់ម៉ាជំរុញកិច្ចសហប្រតិបត្តិការ


រដ្ឋសភាវៀតណាមនិងមីយ៉ាន់ម៉ាជំរុញកិច្ចសហប្រតិបត្តិការ

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា​ នាព្រឹកថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០១៦​ ប្រធាន​រដ្ឋសភា​វៀត​ណាម​លោក​ស្រី Nguyen Thi Kim Ngan បានជួបសម្ដែងការ​គួ​សម ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​ព្រឹទ្ធសភា​មីយ៉ាន់​ម៉ា លោក​ Ma Uyn Khai Than។ នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​ស្នើ​អោយ​រដ្ឋសភា​ នៃ​ប្រទេស​ទាំងពីរត្រូវបន្តជំរុញ​ខ្លាំង កិច្ចសហប្រតិបត្តិការ ចែករំលែកបទ​ពិសោធន៍ ពិ​សេស​គឺក្នុង​ការកសាង​យន្តការ ប្រព័ន្ធ​ច្បាប់ រួមសហការជិតស្និទ្ធិ និងប្រសិទ្ធិភាពនៅ​វេទិកា​អន្តរសភា​តំបន់​និង​អន្តរជាតិ​។ រីឯ ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា លោក Ma Uyn Khai Than បានវាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍន៍​ខ្លាំង​ក្លារ​បស់​វៀត​ណាម ក្នុង​រយៈ​ពេលកន្លង​ទៅ ហើយ​មាន​គោល​បំណង​សិក្សា​រៀន​សូត្រ​បទ​ពិសោធន៍​របស់​វៀត​ណាម​។

​ក៏ក្នុងព្រឹកថ្ងៃទី២៩ ខែកញ្ញា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និង​គណៈប្រតិភូរដ្ឋសភាវៀត​ណាម បាន​ជួប​សន្ទនា ជាមួយប្រធានរដ្ឋសភាជាន់ទាបមី​យ៉ាន់​ម៉ា​ លោក Uyn Min ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ