28/07/2016 09:47 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមជ្រើសតាំងអនុប្រធានរដ្ឋ ប្រធានតុលាការ​ប្រជាជន​កំពូល ប្រធាន​មហា​អាយ្យការ​ប្រជា​ជន​កំពូល​


រដ្ឋសភាវៀតណាមជ្រើសតាំងអនុប្រធានរដ្ឋ ប្រធានតុលាការប្រជាជនកំពូល ប្រធានមហាអាយ្យការប្រជាជនកំពូល

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋសភាវៀតណាម បានស្ដាប់របាយការណ៍ស្ដីអំ​ពីលទ្ធផល​ពិភាក្សា​បេក្ខជន ចំពោះដំណែង​អនុប្រធាន​រដ្ឋ  ប្រធានតុលាការប្រជាជន​កំពូល ប្រធានអយ្យការប្រជាជនកំពូល។

​នាចុងពេលព្រឹកថ្ងៃដដែល រដ្ឋាភិបាលបានរាយការណ៍ អំពីហេដ្ឋារចនាសម្ព័ន្ធ​បរិមាណ​សមាជិក​ក្នុងរដ្ឋាភិបាល។

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋសភាអនុម័តទៅលើសេចក្ដីសម្រេច ស្ដីអំពីកម្មវិធី​ធ្វើសកម្មភាព​ឃ្លាំមើល​របស់​រដ្ឋសភា ឆ្នាំ​២០១៧។ នាយករដ្ឋមន្ត្រីស្នើរដ្ឋសភា​អនុម័ត​ទៅលើការជ្រើស​តាំង​ឧបនាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល​ រដ្ឋមន្ត្រី និងសមាជិកផ្សេងៗក្នុង​រដ្ឋាភិបាល៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ