07/02/2018 06:12 GMT+7 Email Print Like 0

រដ្ឋសភាវៀតណាមជូនអំណោយចំពោះព្រឹទ្ធសភាកម្ពុជា


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh


នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្នាក់ការព្រឹទ្ធសភាកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh បានទៅជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភាកម្ពុជាស ម្ដេច សាយ ឈុំ។ ឯកអគ្គរដ្ឋទូត Vu Quang Minh អះអាងថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួននឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកកសាង ពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរវៀតណាមនិងកម្ពុជា។

នៅទីនេះ ឯកអគ្គរដ្ឋទូត Vu Quang Minh បានប្រគល់ឧបករណ៍ការិយាល័យដោយរដ្ឋសភាវៀតណាមជូនព្រឹទ្ធសភាកម្ពុជា ដែលមានតំលៃជាប្រាក់ស្មើនឹងជាង ១៤ ហ្មឺនដុល្លាអាមេរិក។ ថ្លែងអំណរគុណចំពោះរដ្ឋសភា​វៀត​ណាម សម្ដេច សាយ ឈុំ មានបំណងថា ស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបតិ្តការ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ