31/12/2015 11:08 GMT+7 Email Print Like 0

រដ្ឋសភាមីយ៉ាន់ម៉ាអនុម័តលើសេចក្តីសម្រេចបង្កើតមជ្ឈមណ្ឌលសេដ្ឋកិច្ចពិសេសភាគខាងលិច


រដ្ឋសភាមីយ៉ាន់ម៉ាអនុម័តលើសេចក្តីសម្រេចបង្កើតមជ្ឈមណ្ឌលសេដ្ឋកិច្ច ពិសេសភាគខាងលិច (Image: VNA)

នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០១៥ រដ្ឋសភាមីយ៉ាន់ម៉ាបានអនុម័តលើការបែងចែក​ដីធ្លី ដើម្បី​កសាង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​​ពិសេស Kyaukphyu (SEZ) នៅរដ្ឋ​ Rakhine ភាគខាងលិចប្រទេសនេះ។ តាមគំរោង រដ្ឋាភិបាល​មីយ៉ាន​ម៉ា​នឹង​​ប្រកាសជាផ្លូវការ​យ៉ាងឆាប់រហ័ស អំពីការបង្កើត SEZ Kyaukphyu។ ក្នុងដំណាក់​កាល​ដំបូង គំរោង​ការណ៍​នឹងរួ​ម​មានសំណង់​សាងសងចំនួន៣ គឺ៖ កំពង់ផែរ​សមុទ្រជម្រៅ មណ្ឌលឧស្សាហកម្មនិងទីប្រជុំជនមួយ។ គំរោង​ការណ៍​ពោល​ខាង លើនឹងត្រូវបានចាប់ផ្តើមកសាងនាខែកុម្ភៈឆ្នាំ ២០១៦ ខាងមុខ ហើយត្រូវ​ប្រើ ពេលវេលា ២០ ឬ ៣០ ឆ្នាំដើម្បី​សម្រេច៕ 
 

តាម VOV5 - វិទ្យុ​សម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ