02/04/2016 10:46 GMT+7 Email Print Like 0

រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច


រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច

លទ្ធផលអនុវត្តភេរកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ​២០១៥ និង​៥ឆ្នាំ ២០១១-២០១៥ ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ផែនការ​ប្រើប្រាស់ដី​ធ្លី ក្នុងដំណាក់កាល ២០១៦-២០២០ ជា​បណ្ដាខ្លឹ​ម​សារ​ស្នូល​ដែល​បាន​បណ្ដាស​មាជិក​សភាពិភាក្សា នាព្រឹកថ្ងៃទី១ ខែ​មេសា ឆ្នាំ២០១៦ នៅសម័យប្រជុំលើកទី១១។

​បណ្ដាសមាជិក សមាជិកាសភាភាគច្រើនបានឯកភាព ចំពោះរបាយការណ៍​របស់​រដ្ឋាភិបាល ស្ដីអំពី​ស្ថាន​ភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម។ រយៈពេល៥ឆ្នាំ ពីឆ្នាំ​២០១១ ដល់ឆ្នាំ​២០១៥ទោះបី​ជាប្រទេស​ជួប​ការ​លំបាក​ជាច្រើន​ក្តី ប៉ុន្តែ​នៅទទួល​បានគោលដៅដែលបានដាក់ចេញ។ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព កំណើនសេដ្ឋកិច្ចខ្ពស់​សុខុ​មាលភាព​សង្គម​ត្រូវបានធានា ជីវភាពរស់នៅរបស់ប្រជាជនត្រូវ​បានកែលំអរ។ ឆ្នាំ​២០១៥ GDP របស់​វៀត​ណាម​ទទួល​បាន ៦,៦៨% ខ្ពស់ជាងគោលដៅដែលបាន​ដាក់​ចេញ គឺ៦,២%។ នេះគឺ​ជាកំរិត​ខ្ពស់​បំផុត​ក្នុង​ដំណាក់​កាល ២០១១-២០១៥។

​ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជាតិ បណ្ដាសមាជិក សមាជិកាសភា​បានចាត់ទុកថា៖ រដ្ឋាភិបាល​ត្រូវប្រមូល​ផ្តុំរៀបចំរ​ចនាសម្ព័ន្ធ​ខឿន​សេដ្ឋកិច្ចឡើងវិញ​ លើវិស័យសំខាន់មួយចំនួន​ដូច​ជា៖ វិនិ​យោគ​សាធារណះ សម្ព័ន្ធ​ធនាគារ សម្ព័ន្ធ​ក្រុមហ៊ុនសេដ្ឋកិច្ច​និងកសិកម្ម។ លោក Nguyen Lam Thanh សមាជិក​សភា​មណ្ឌល​ខេត្ត Lang Son បានអោយដឹងថា៖

​“​ក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំខាងមុខនេះ ត្រូវមានគោលនយោបាយ និងដំ​ណោះស្រាយព្រមៗគ្នា ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​។ ពិសេសគឺមានយន្តការផ្លាស់ប្តូរ​ថ្មី យន្តការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សំរាប់តំបន់​ជន​ជាតិភាគ​តិច តំបន់ជួបការលំបាក់ តំបន់​ព្រំដែន កោះសមុទ្រ។”

​ពិភាក្សាអំពីផែនការប្រើប្រាស់ដីធ្លី ក្នុងរយៈពេល៥ឆ្នាំ ២០១៦ -២០២០ បណ្ដា​សមាជិក​សភា​បាន​វាយ​តំលៃខ្ពស់​ ចំពោះការដែលរដ្ឋាភិបាលកែទម្រង់ផែនការប្រើ​ប្រាស់​ដី បំពេញ​តម្រូវ​ការ​អភិវឌ្ឍន៍​ជាក់​ស្ដែង​របស់​ប្រទេស​ជាតិ​ ស្តី​អំពីកិច្ចការពារអធិបតេយ្យភាពប្រទេស​ជាតិ លោក Truong Trong Nghia សមាជិក​សភា​​បណ្ឌល​​ទីក្រុង​ហូជីមិញ បានអោយដឹងថា៖

​“​ខ្ញុំឯកភាពចំពោះរបាយការណ៍របស់រដ្ឋាភិបាលគឺស្ថានភាព នៅលើសមុទ្រ​ខាងកើតគឺស្មុគ្រស្មាញហើយ គំរាម​គំហែង​យ៉ាង​ធ្ងន់ធ្ងរ​ទៅ លើសន្តិភាព ស្ថិរភាព​និងជះឥទ្ធិពលអសកម្ម​ដល់ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កិច្ច​របស់​ប្រទេសជាតិ។ ត្រូវតែធានា​អោយប្រជាជនមោទន អំពីជនជាតិវៀតណាម​អំពីប្រទេសជាតិវៀត​ណាម​។ ត្រូវបង្កើនចំណងសាមគ្គីភាពរបស់ជនជាតិ​ទាំង៥៤ទាំងមូល សាមគ្គីភាព​រវាង​ប្រជាពល​រដ្ឋ​នៅក្នុង​និង​ក្រៅប្រទេស​។ រាប់ពាន់ឆ្នាំកន្លងទៅ ប្រជាជាតិវៀត​ណាមជានិច្ចកាលត្រូវប្រឆាំង នឹងសត្រូវឈ្លាន​ពាន ប៉ុន្តែយើង​ជានិច្ច​កាលទទួល​បានជោគជ័យ ពីព្រោះយើងពង្រីកបានចំណងសាមគ្គីជាតិទាំងមូល៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ