29/05/2015 10:12 GMT+7 Email Print Like 0

រដ្ឋសភាពិភាគ្សាលើពង្រាងច្បាប់ធនធាន បរិស្ថានសមុទ្រនិងកោះសមុទ្រ

បន្ត​សម័យប្រជុំលើក​ទី៩ រដ្ឋសភា​វៀតណាម​នីតិកាល​ទី១៣ នា​ព្រឹក​ថ្ងៃទី​២៨ខែឧសភាឆ្នាំ​២០១៥​ ក្រោម​ការ​ដឹក​នាំ​របស់​អនុប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan សមា​ជិក សមាជិកា សភាបាន​ផ្ទៀង​ស្តាប់ ពង្រាង​ច្បាប់​បោះ​ប្រជា​មតិ និង​របាយការណ៍​បក​ស្រាយ កែ​សម្រួល​ពង្រាង​ច្បាប់ធន​ធានបរិស្ថាន​សមុទ្រ​និង​កោះ​សមុទ្រ​។​
 
ចំពោះ ​របាយការណ៍​ផ្ទៀងផ្ទាត់​ពង្រាងច្បាប់​បោះប្រ​ជា​មតិ គណៈ​កម្មាធិ​ការ​ច្បាប់​របស់​រដ្ឋ​សភា បាន​ស្រុះ​ចិត្ត​គំនិត​នូ​វភាព​ចាំបាច់​ផ្សព្វផ្សាយ​ច្បាប់នេះ​សំដៅ បង្កើត​មូលដ្ឋាន​គតិយុត្ត​សម្រាប់​ប្រជាជន​ចូលរួម​កិច្ចការ​នានា ​របស់​រដ្ឋ​និង​សម្តែង​នូវ​ភាពជាម្ចាស់របស់​ខ្លួន ដោយផ្ទាល់​ចំពោះរាល់បញ្ហាសំខាន់​របស់​ប្រទេសជាតិ។​ ​ផ្តល់​មតិទៅលើ​ពង្រាង​​ច្បាប់​ធន​ធាន បរិស្ថាន​សមុទ្រ និង​កោះសមុទ្រ លោក​ស្រី Bui Thi An មណ្ឌល​ហាណូយ​បានឲ្យ​ដឹង​ថា៖ “រដ្ឋាភិបាល​គប្បី​ស្រាវជ្រាវ​អំពីការ​បង្កើត​​ក្រសួងសេដ្ឋកិច្ច​សមុទ្រ ដើម្បីគ្រប់​គ្រង យ៉ាង​ល្អបំផុត​ផ្នែក​សេដ្ឋកិច្ច​នេះ​ហើយ​បច្ចុប្បន្ន ផ្នែក​សេដ្ឋកិច្ច​សមុទ្រ​នេះ រួម​ចំណែក៥០%ចូល​ក្នុង GDP ​ទូទាំង​ប្រទេស។ ខ្ញុំគិត​ថា ការ​បង្កើត​ក្រសួង​សេដ្ឋកិច្ច​សមុទ្រ​ គឺសម​ស្រប​ទៅនឹង​តម្រូវ​ការអភិវឌ្ឍន៍ជាក់​ស្តែង​នៅវៀត​ណាម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ