24/03/2016 10:05 GMT+7 Email Print Like 0

រដ្ឋសភាពិភាក្សា​អំពីរបាយការណ៍បញ្ចប់អាណត្តិនានា


សមាជិកសភានៅសម័យប្រជុំ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៣នាព្រឹក​ថ្ងៃទី២៣ ខែ​មិនា ឆ្នាំ២០១៦​រដ្ឋសភា​បាន​ពិភាក្សា​ តាមក្រុម​អំពីរបាយការណ៍បញ្ចប់​អាណត្តិ ក្នុង​នោះមានរបាយការណ៍របស់ប្រធានរដ្ឋ ប្រធានរដ្ឋស​ភា នាយ​ករដ្ឋមន្រ្តីរដ្ឋាភិបាល។ នារសៀលថ្ងៃដដែល រដ្ឋសភាពិភាក្សា​ អំពីច្បាប់ការពារ ថែទាំនិងអប់រំកុមារ (ធ្វើ​វិសោធ​នកម្ម)។ ចំពោះរបាយការណ៍បញ្ចប់អាណត្តិរបស់រដ្ឋសភា សមាជិកសភាបានវាយតំលៃ​ខ្ពស់នូវ​ការផ្លាស់​ប្ដូរថ្មីនៃ​រដ្ឋសភា ក្នុងអាណត្តិកន្លងទៅដោយកាន់តែមានប្រសិទ្ធិ​ភាព ជាក់​ស្ដែង និង​រួមចំណែក​នាំរដ្ឋ​សភា​ខិត​មក​ជិត​ប្រជា​ជនថែម​ទៀត។ លោក​ Do Van Duong សមាជិកសភាមណ្ឌលទីក្រុង​ហូជីមិញ បានឲ្យដឹងថា៖

“ក្នុងអាណត្តិកន្លងទៅ រដ្ឋសភាបាននាំចេញសេចក្ដីសំរេចចិត្តយុត្តិធម៌ជាច្រើន ​ដែល​រួមចំណែក​កែទម្រង់​ស្ថាប័ន​យុត្តិ​ធម៌ កាត់​បន្ថយស្ថាន​ការណ៍បទល្មើស។ ប្រទេសជាតិមាន​ស្ថិរភាពខាង​នយោបាយ ខាង​សន្តិ​សុខ​គឺគួរ​ឲ្យ​សប្បាយ​រីករាយ​ណាស់។ ក្នុងអាណត្តិកន្លងទៅ អង្គសវនការ​និងអង្គអធិប្បាយ​ជាច្រើនត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​វិទ្យុនិង​ទូរទស្សន៍​បានទាក់ទាញ​ការ តាមដានរបស់អ្នកបោះ​ឆ្នោតយ៉ាងច្រើន​កុះករ”។

សមាជិកសភាភាគច្រើនបានវាយតំលៃខ្ពស់ ចំពោះការខំប្រឹងប្រែងក្នុងការគ្រប់​គ្រង និងចាត់​ចែងការ​របស់​រដ្ឋាភិបាល​​ក្នុងរយៈពេល​៥ឆ្នាំកន្លងទៅ។ ចំពោះមុខ​ស្ថានការណ៍​ជ្រាបចូល​នៃទឹក​ប្រៃ និង​គ្រោះរាំង​ស្ងួតនៅតំបន់​ដីសណ្ដទន្លេ Cuu Long សមាជិកសភាមួយចំនួនបានស្នើរឲ្យ រដ្ឋាភិបាលមានកម្មវិធីមេពេញលេញ​អំពីការ​គ្រប់​គ្រង​ទឹក​នៅតំបន់​នេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ