25/10/2017 10:04 GMT+7 Email Print Like 0

រដ្ឋសភាពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមកិច្ច


សមាជិក សមាជិកាពិភាក្សាតាមក្រុម

បន្តរបៀបវារៈនៃកិច្ច​ប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកា​លទី១៤ នាព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧​ នៅ​ទី​ក្រុង​ហាណូយ អង្គប្រជុំបានពិភាក្សាតា​មក្រុមអំពីលទ្ធផល នៃ​ការអនុវត្ត​ផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​និង​ថវិការដ្ឋ​ឆ្នាំ២០១៧ ផែនការអភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​សង្គម គំរោងថវិការដ្ឋ វិ​ធានការ បែងចែកថវិ​ការមជ្ឈឹម​ឆ្នាំ ២០១៨ និងផែន​ការ ហិរញ្ញវត្ថុនិងថវិកា​រដ្ឋរយៈពេល៣ឆ្នាំ ២០១៨ ​ដល់ ២០២០។
 
អង្គប្រជុំបានឯកភាពជាមួយ​ នឹងរបាយការណ៍ស្តីពីស្ថានភាព​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមរបស់រដ្ឋាភិ​បាល និង​ជឿជា​ក់​ថា ក្នុងឆ្នាំ​ ២០១៧នេះ គោលដៅ ទាំង១៣អាចស​ម្រេចជាស្ថាពរ​ដែរ។ សមាជិក​សមាជិកា​សភា​ទាំង​អស់​បាន​ ចាត់ទុ​កថា រដ្ឋាភិបាលគប្បីបន្តស្ថិរភាពម៉ាក្រូសេ​ដ្ឋកិច្ច​ រៀបចំ​ឡើងវិញរចនា ស​ម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច ដោយ​ផ្សាភ្ជាប់​ជាមួយ​រូបសណ្ឋាន​កំណើន លើ​កកំពស់ ទិន្នផល គុណភា​ពប្រកប ដោយ​ប្រសិទ្ធភាព​និង​មាន​ការ​ប្រកួត​ប្រជែង​។ លោក Tran Hoang Ngan សមាជិកសភាមណ្ឌល​ហូជីមិញបាន​លើកមតិ​ថា៖
 
“ការកែលំអបរិយាកាស​វិនិយោគធ្វើអាជីវកម្មប​ច្ចប្បន្ន​គឺត្រូវបានរដ្ឋាភិ បាលអនុវត្ត​យ៉ាងល្អ។ តាមនោះ បង្កើតភាពងាយ​ស្រួលសម្រាប់​ សហគ្រាស ផលិតកម្ម​ ហើយ​ខណៈ​ដែល​សហគ្រាស​ផលិតកម្ម​ធ្វើអាជីវកម្ម​មាន​ប្រសិទ្ធ​ភាព​នោះ គេនឹងបង់ពន្ធគ្រប់គ្រា​ន់ជូនរដ្ឋាភិ​បាល។ ក្នុងលក្ខណៈធ្វើស​មាហ​រណកម្មនោះ វៀតណាម​បាន​ចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម ​​ជា​ច្រើន​ជាមួយប្រទេសនានា​ លើពិភពលោក តាមនោះ​គប្បីកាត់​បន្ថយ​ពន្ធ​។ ដើម្បីធានាភាពសម្របស​ម្រួលនៃចំណាយ​ ក៏ដូចជាចំណូលនោះ​ ក៏ត្រូវ​ជម្រុញ ការកែទ​ម្រង់​ក្បាល​ម៉ាស៊ីរដ្ឋបាល​ប្រកបដោយ​ប្រសិទ្ធិភាពទៀតផង”​។

សមាជិក សមាជិកាខ្លះបានស្នើឲ្យផ្លាស់​ប្តូររូបសណ្ឋាន​កំណើន។ ទន្ទឹម ជាមួយគ្នានោះ ​ក៏ត្រូវ​ជម្រុញ​ការ​បង្កា​រប្រឆាំង​អំពើពុករ​លួយ អនុ វត្តការសន្សំ សំចៃ និងជៀសវា​ងការខ្ជះខ្ជាយ។ អង្គប្រជុំក៏​បានវាយតម្លៃ​ខ្ពស់ ចំពោះការ​ដែល រដ្ឋាភិបាលបានបំផុស​ចលនាចាប់ផ្តើមអាជីព នាំមកប្រ​សិទ្ធិភាព​សេដ្ឋ​កិច្ច​និងសង្គម។ លោក​ស្រី Vu Thi Luu Mai ស​មាជិកាមណ្ឌល Da Nang បានចាត់ទុកថា​៖
 
“ខ្ញុំយល់ស្របជាមួយនឹងដំណោះស្រាយ ដែលរដ្ឋាភិបាលដាក់ចេញ​ក្នុង របាយការណ៍ ទាំងអំពី​សេដ្ឋកិច្ច​និងថវិការ​ផង​។ ប៉ុន្តែ ខ្ញុំក៏ច​ង់និយាយថា ការ រៀបចំគំរោង​ថវិកា​សម្រាប់​បណ្តាឆ្នាំបន្ត​បន្ទាប់​គឺត្រូវ​អាស្រ័យ​លើ​ផែន​ការ ហិ​រញ្ញវត្ថុ៥ឆ្នាំនិងផែនការវិនិយោគសាធារណ​ ៥ឆ្នាំ ព្រោះថា ផែនការ៥ឆ្នាំ ជា ក្របខ័ណ្ឌកំណត់​ទិស​ដែរ”​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ