26/05/2015 10:57 GMT+7 Email Print Like 0

រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់សុវត្ថិភាពអនាម័យពលកម្ម


រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់សុវត្ថិភាពអនាម័យពលកម្ម

នាព្រឹកថ្ងៃទី២៥ខែ​ឧសភា​ឆ្នាំ​២០១៥ នៅ​រដ្ឋធានី​ហាណូយ រដ្ឋ​សភា​វៀត​ណាម​បាន​បន្តធ្វើកា​រនៅ​សាល​ប្រ​ជុំ  ពិភាក្សា​ អំពីខ្លឹមសារ​មួយចំនួន​នៃគំរោង​ច្បាប់​សុវត្ថិភាព​អនាម័យ​ពលកម្ម។ អង្គ​សន្និ​សីទ​មួយ​ចំនួន​បាន​ចាត់​ទុក​ថា​៖ ខ្លឹម​សារ​គំរោង​ច្បាប់​សុវត្ថិ​ភាព​អនាម័យ​ពល​កម្ម ដែលបាន​កែលំ​អរ និង​ដាក់​ជូន​រដ្ឋសភា​លើក​នេះ បាន​ធ្វើ​អោយ​ជ្រាល​ជ្រៅទស្សនៈ​៖ ការ​ងារ​បង្ការ​ទប់ទល់​នឹង​គ្រោះថ្នាក់​ក្នុង​ពលកម្ម ជំងឺ​មុខរបរ​ត្រូវបាន​ដាក់​នៅជួ​រមុខ។ អង្គ​សន្និសី​ទ​ជាច្រើន​ ក៏បាន​ឯកភាព​អំពី​ការ​បើក​ទូលាយមុខ​សញ្ញា​អនុវត្ត និង​គោល​នយោ​បាយ​ចំពោះ​មណ្ឌល​គ្មាន​ទំនាក់​ទំនង​ពល​កម្ម ការ​កំណត់​អំពីសិទ្ធិនិង​កាតព្វកិច្ច​របស់​ពលករ អនាម័យ​ពលកម្ម។

​នារសៀល​ថ្ងៃនេះ​ដែរ រដ្ឋ​សភា​បាន​ពិភាក្សាតាម​ក្រុមៗ វាយ​តំលៃ​អំពី​ស្ថាន​ភាពអនុវត្ត​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​ថវិកា​រដ្ឋ ឆ្នាំ​២០១៤ ស្ថាន​ភាព​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​ថវិកា​រដ្ឋ ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០១៥ និងការ​ទូទាត់​ថវិកា​រ​រដ្ឋ​ឆ្នាំ​២០១៣៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ