30/05/2018 09:01 GMT+7 Email Print Like 0

រដ្ឋសភាផ្ទៀងស្ដាប់របាយការណ៍ត្រួតពិនិត្យលើច្បាប់អប់រំនិងគម្រោងច្បាប់សន្តិសុខអ៊ីនធឺណែត

​នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២​០១៨ រដ្ឋសភាវៀតណាម បានផ្ទៀ​ងស្ដាប់របាយការណ៍ត្រួតពិ​និត្យ លើ​គម្រោង​ច្បាប់​ធ្វើវិសោធន​កម្ម បំពេញបន្ថែមនូវមាត្រា​មួយចំនួននៃច្បាប់អប់រំ​ ហើយ​ពិភាក្សា​អំពី​គម្រោង​ច្បាប់​សន្តិសុខ​បណ្ដា​ញ​អ៊ីន​ធឺណែត។
 
បង្ហាញរបាយការណ៍ស្ដីពីច្បាប់អប់រំ រដ្ឋម​ន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាល លោ​ក Phung Xuan Nha បាន​អះអាងថា ក្រោ​យរយៈពេល១២ឆ្នាំអនុវត្ត ច្បាប់អប់​រំបាន​រួមចំណែក​ដ៏សំខាន់​ទៅក្នុង​ដំណើរ​ការអភិវឌ្ឍ​វិស័យ​អប់រំនិង​បណ្ដុះបណ្ដាល​វៀតណាម ក្នុងសម័យសមាហរណក​ម្មអន្តរជាតិ។ វៀ​តណាម​បាន​សម្រេច​បទដ្ឋាន​កម្រិត​ថ្នាក់មធ្យម​សិក្សាមូលដ្ឋាននាឆ្នាំ២០១០​ សម្រេចបទដ្ឋានមត្តេយ្យសិក្សាសំរាប់អា​យុ៥ឆ្នាំនាឆ្នាំ២០១៧​។ ជួរគ្រូ​បង្រៀន​និង​កម្មាភិបាលអប់រំបានអភិ​វឌ្ឍន៍ទាំងប​រិមាណផង និងគុណភាពទៀតផង។ ហេដ្ឋារចនាស​ម្ព័ន្ធ ឧបករណ៍​អប់រំត្រូវ​បានកែលំអឲ្យកាន់តែទំនើបពីមួយ​ថ្ងៃទៅមួយថ្ងៃ។ រដ្ឋមន្រ្តីលោ​ក Phung Xuan Nha ចាត់ទុកថា៖ ​“ក្រោយរយៈពេល១២ឆ្នាំអនុវត្ត ច្បាប់អប់រំបានស​រឲ្យឃើញនូវកំហិតមួយចំ​នួន ដែល​រារាំង​ដំណើរការ​ផ្លាស់​ប្ដូរ​ថ្មីយ៉ាងពេញលេញនូវវិស័យ​អប់រំនិងបណ្ដុះបណ្ដាល។ ច្បាប់​អប់រំត្រូវបានចេញផ្សាយកាលពីឆ្នាំ​២០០៦ ដោយ​ហេតុនេះចាំបាច់ត្រូវធ្វើ​វិសោធនកម្ម បំពេញបន្ថែមនូ​វមាត្រាមួយចំនួនសំដៅបន្តផ្លាស់ប្ដូរ​ថ្មីប្រព័ន្ធ​ចាត់តាំង គ្រប់គ្រង​វិស័យ​អប់រំ ក៏ដូចជាឆ្លើយតបនឹងតម្រូវកា​រក្នុងសម័យកា​លថ្មីផង​ដែរ”។
 
នាព្រឹកថ្ងៃដដែល អង្គប្រជុំក៏បាន​ពិភាក្សាអំពីគម្រោងច្បាប់សន្តិសុខបណ្ដាញអ៊ីន​ធឺណែតដែរ។ ច្បាប់នេះចែង​អំពី​គោលការ​ណ៍ វិធានការ ខ្លឹមសារ និ​ងសកម្មភាពការពារសន្តិសុខអ៊ីនធឺណែត ​ការទទួលខុសត្រូវរបស់ស្ថាប័ន អង្គ​ការ​ បុគ្គលដែលចូលរួ​មបណ្ដាញអ៊ីនធឺណែត ហើយពាក់​ព័ន្ធដល់​សកម្មភាព​ការពារ​សន្តិសុខ​អ៊ីនធឺណែត​របស់​សាធារណៈ​រដ្ឋសង្គម​និយមវៀតណា​ម៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ