27/10/2014 09:36 GMT+7 Email Print Like 0

រដ្ឋសភាបានពិភាក្សាអំពីការងារបង្កា ប្រឆាំងការរំលោភច្បាប់និងបទល្មើស


រដ្ឋសភាបានពិភាគ្សាអំពីការងារបង្កាប្រឆាំងការរំលោភច្បាប់និងបទល្មើស (vietnamplus.vn)

បន្តសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣ នា​ថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០១៤ រដ្ឋសភាបានធ្វើការនៅសាលប្រជុំ។ ​នៅសម័យប្រជុំ បណ្ដា​សមាជិក​សភាបានស្ដាប់រដ្ឋមន្ត្រី​ក្រសួង​នគរបាល លោក Tran Dai Quang អាន​របាយការណ៍ការងារ​បង្កាប្រឆាំងការ​រំលោភ​ច្បាប់​ និងបទល្មើស ប្រធាន​មហាអយ្យការប្រជាជនកំពូល  លោក Nguyen Hoa Binh រាយ​ការ​ណ៍​ ​ការងារ​របស់​មហាអយ្យការប្រជាជនកំពូលចៅក្រមតុលា ការប្រជាជនកំពូលលោក Truong Hoa Binh រាយការណ៍ការងាររបស់តុលាការប្រជាជនកំពូល      រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​ Ha Hung Cuong រាយការណ៍អំពីការងារអនុវត្តសាល​ក្រម។

បន្ទាប់ពីផ្ទៀងស្ដាប់បណ្ដារបាយការណ៍ គណៈកម្មាធិការយុត្តិធម៍របស់​រដ្ឋសភា​បាន​វាយ​តំលៃ​ រដ្ឋាភិបាល មហាអយ្យការប្រជាជនកំពូល តុលាការ​ប្រជាជនកំពូល​បន្ត​មានការខំប្រឹងប្រែង​អនុវត្ត​ប្រកបដោយប្រសិទ្ធភាពភារកិច្ច ដែលបានប្រគល់ជូន​រក្សារឹងមាំសន្តិសុខនយោបាយ​សណ្ដាប់ធ្នាប់​សង្គមរួម​ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ។

តាមរបៀបវារៈ នារសៀលថ្ងៃទី២៥តុលា រដ្ឋសភាបន្តធ្វើការនៅសាល​ប្រជុំ​ពិភាក្សា​អំពី​របាយការណ៍​ ស្ដីពីការងារបង្កាប្រឆាំងការរំលោភច្បាប់និងបទល្មើស ការងាររបស់ប្រធាន ​មហា​អយ្យការ​ប្រជាជនកំពូលនិងតុលាការប្រជាជនកំពូលការងារ​អនុវត្តសាលក្រម​ការងារ​បង្កា​ប្រឆាំង​អំពើពុករលួយ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ