31/10/2014 09:20 GMT+7 Email Print Like 0

រដ្ឋសភាបានពិភាក្សានៅសាលប្រជុំអំពីស្ថានភាពសេដ្ឋកិច្ចសង្គម ឆ្នាំ២០១៤និងភារកិច្ចឆ្នាំ២០១៥


រដ្ឋសភាបានពិភាគ្សានៅសាលប្រជុំអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និងភារកិច្ចឆ្នាំ២០១៥ (VOV)

គ្រប់គ្រងបំណុលសាធារណៈ ប្រសិទ្ធភាពប្រើប្រាស់ទុនជំនួយ​អភិវឌ្ឍន៍ជាផ្លូវកា (ODA) លទ្ធភាព​កំណើន លើកកំពស់គុណភាពបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈដើម្បីកាត់បន្ថយភាពក្រីក្រ ចីរភាព​ជាខ្លឹមសារ ដែលទទួលបាន​ការ​យកចិត្តទុកដាក់របស់សមាជិក​សភា​ក្នុង​សម័យ​ប្រជុំ​នា​ថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០១៤។ ស្ដីពីសេដ្ឋកិច្ចមតិជាច្រើនបានឯកភាព​ជាមួយ​របាយការណ៍​របស់​​រដ្ឋាភិបាលដែលចាត់ទុកថា ឆ្នាំ ២០១៤​ការតុល្យភាពនៅតែបានធានា។ ប៉ុន្តែ​អំពី​យូរ​អង្វែង​ តាម លោក Cao Sy Kiem សមាជិកសភាមណ្ឌល Thai Binh ថា​វៀត​ណាម​កំពុង​បង្ហាញ​បញ្ហា​ថ្មី។ នោះគឺការលោតផ្លោះមិនទាន់មានបំរ៉ែបំរួលនិងមិន​ទទួលបានសំណូមពរ។ ចំពោះ​ស្ថាន​ភាព​ជាក់ស្ដែង ពោលខាងលើ លោក Nguyen Cao Son សមាជិកសភាមណ្ឌល Hoa Binh បានស្នើរដ្ឋាភិបាល​ពិនិត្យ​ល្អ​បំណុលសាធារណៈបំណុលបរទេស ប្តេជ្ញាគោលដៅទប់ស្កាត់​អតិផរណា​ ជួយ​ឧបត្ថម្ភអង្គភាពអាជីវកម្មមធ្យមនិងតូចដោះស្រាយបំណុលខូចជាដើម។ យល់​ព្រមនឹងទស្សនៈនោះ លោកស្រី Le  thi Nga សមាជិការសភាមណ្ឌល Thai Nguyen បាន​ឲ្យ​ដឹង​ថា​៖ “ខ្ញុំស្នើររដ្ឋសភាផ្សព្វផ្សាយច្បាប់គ្រប់គ្រងប្រើប្រាស់ ODA តាមនោះយក​ចិត្ត​ទុកដាក់​បែប​បទ​ជិតស្និទ្ធ បទដ្ឋានទទួល ODA បើកចំហរតម្លាភាពចំនួន​ទុន ​និង​គំរោងការ​បែបបទ​បែង​ចែក​និង​ត្រូវបដិភាគ មុនពេលសំរេច។ រដ្ឋសភាក៏ត្រូវ​ឃ្លាំមើល ODA បង្ហាញគុណវិបត្តិ​ក្នុង​គោល​នយោបាយ​​ពីនោះស្នើរយុទ្ធសាស្ត្រ​ប្រើប្រាស់ដើម្បីឈានទៅបញ្ចប់ ODA។ ទី៣គឺប្រើប្រាស់​មាន​ការជ្រើសរើស​ប្រភពទុន ODA។”ផ្តោតទៅលើវិធានការបង្កើតអាជីពសំរាប់ពលករ​ ដែល​រដ្ឋាភិបាលវៀតណាម មិនទទួលបានតាមផែនការនាឆ្នាំ ២០១៤ សមាជិការមណ្ឌលហាណូយ លោកស្រី Nguyen Thi Hong Ha បានស្នើរថា៖ “ចំពោះមុខ យើងត្រូវប្រមូល​ផ្តុំ​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ថ្មីយ៉ាងខ្លាំងក្លាការបណ្តុះបណ្ដាល ។​នាពេលអនាគតយើងត្រូវ​យកចិត្តទុក​ដាក់​ផ្លាស់​ប្តូរ​ខាង​យន្តការ​គោលនយោបាយ​ប្រភពកំលាំង​និង​អប់រំ​សំដៅ​អភិវឌ្ឍន៍​ទីផ្សារពលករជំនាញ​ ដែល​តភ្ជាប់នឹងការរៀបចំ​រចនាសម្ព័ន្ធ​នៃ​ការ​អភិវឌ្ឍន៍​ប្រភពធនធានមនុស្សឡើងវិញ។ ជាពិសេសគឺការអភិវឌ្ឍន៍ ប្រភពធនធាន​មនុស្ស​មាន​គុណភាពខ្ពស់​ លើ​វិស័យ​សេដ្ឋកិច្ច​កសិកម្ម​បច្ចេកទេស​ព័ត៌មាន​និង​ការនាំពកករទៅធ្វើការនៅឯបរទេស។”

នារសៀលថ្ងៃទី ៣០ តុលា រដ្ឋសភានឹងបន្តពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមឆ្នាំ ២០១៤ និង​ភារកិច្ចនាឆ្នាំ ២០១៥៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ