17/03/2015 13:47 GMT+7 Email Print Like 0

រដ្ឋសភាបន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៦

សម័យប្រជុំ១របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម

នាព្រឹកថ្ងៃទី១៦ខែមិនាឆ្នាំ២០១៥ គណៈកម្មាធិការ​អចិន្ត្រៃរដ្ឋសភា​វៀតណាម បន្តរបៀប​វារៈនៃស​ម័យ​ប្រជុំលើក​ទី៣៦​រួមមា​ន ការពិភា​ក្សាអំពីក​ម្មវិធីកសាង​ច្បាប់ បទបញ្ញាត្តិ​សំរាប់អាណត្តិ​រដ្ឋសភានីតិ​កាលទី១៣ ឆ្នាំ២០១៥ និងតាក់តែង​កម្មវិធី​កសាងច្បាប់ បទបញ្ញាត្តិសំរា​ប់ឆ្នាំ២០១៦។ តាមគំរោង​ក្នុងកម្មវិធីកសាងច្បាប់ បទ​បញ្ញាត្តិ​សំរាប់​ឆ្នាំ២០១៥ រដ្ឋសភានិង​អនុម័តលើគំរោង​ច្បាប់ចំនួន​២៨ និង​ផ្ដល់​មតិសំរាប់គំរោង​ច្បាប់ចំនួន​២៦ទៀត។ កម្មវិធី​កសាង​ច្បាប់ បទបញ្ញាត្តិ​របស់​រដ្ឋសភា សំរាប់​ឆ្នាំ២០១៦រួមមាន​គំរោងច្បាប់​ចំនួន៣១ ពង្រាង​បទ​បញ្ញាត្តិ​ចំនួន​២ និងពង្រា​ង សេចក្ដីសំរេច​ចិត្ត១របស់​រដ្ឋសភា។​ ក៏ក្នុង​ព្រឹកថ្ងៃដដែល​គណៈកម្មាធិការ​អចិន្ត្រៃរដ្ឋ​សភា បាន​ផ្ដល់មតិ​អំពីការត្រៀម រៀបចំ​ឲ្យមហា​សន្និបាត​លើកទី៩ រដ្ឋសភានី​តិកាលទី១៣​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ