24/09/2016 10:45 GMT+7 Email Print Like 0

រដ្ឋសភាន័រវេសគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម


រដ្ឋសភាន័រវេសគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម

ក្នុងដំណើរទស្សនកិច្ចនៅន័រវេស នាថ្ងៃទី២២ ខែ​កញ្ញា ​ឆ្នាំ២០១៦ គណ​ប្រតិភូ​រដ្ឋសភា វៀត​ណាម ដឹក​នាំ​ដោយ​អនុប្រ​ធាន​រដ្ឋសភា​វៀត​ណាម លោក​ Phung Quoc Hien មាន​ជំនួប​ធ្វើការ​ជាមួយ​ថ្នាក់​ដឹកនាំ​រដ្ឋសភា និង​ក្រសួង​ ស្ថាប័ន​របស់ន័រវេស។ នៅក្នុងជំ​នួបធ្វើ​ការជាមួយ​អនុប្រធាន​រដ្ឋសភាន័​រវេស លោក​ Svien Roald Hansen អនុប្រធាន​រដ្ឋសភា​ លោក Phung Quoc Hien បានអះអាង​ថា៖ វៀតណាម​គាំទ្រ និង ធ្វើជាស្ពាន​ត​ភ្ជាប់​ទំនាក់​ទំនង ជាមួយរវាងន័រវេសជាមួយអាស៊ាន និង ស្នើអោយន័រវេសគាំទ្រ​វៀត​ណាម ចុះឈ្មោះ​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិ​សុខ​អង្គការ​សហប្រជាជាតិ​អាណត្តិ ​២០២០​-២០២១​។ ភាគី​វៀតណា​ម​ក៏មាន​គោល​បំណង​ថាន័​រវេសបន្ត​រក្សាទុ​ន​ ODA សំរាប់វៀត​ណាម​ផង​ដែរ។

​នៅក្នុងជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុន័រវេស លោកស្រី Siv Jensen​ភាកី​ទាំង​ពីរ​បាន​ឯកភាព​ថា៖ ត្រូ​វលើក​ទឹក​ចិត្ត​អង្គភាព​អាជីវកម្ម​ន័រវេសវិនិយោគ​​ និង ធ្វើអាជីវកម្ម​នៅវៀ​តណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ