រដ្ឋសភាធ្វើការសួរដេញដោលរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មចំពោះរាល់បញ្ហាក្តៅគគុក
បញ្ហាជាច្រើនដែលអ្នកបោះឆ្នោតទូទាំងប្រទេសផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ ត្រូវបានសមាជិកសមាជិកាសភាអនុវត្តការសួរដេញដោល ចំពោះ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម លោកTran Tuan Anh នៅក្នុងកិច្ចប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៤។ នោះជាមូលហេតុ និងវិធានការដោះស្រាយលើ គម្រោងការធំៗចំនួន៥ ដែលរងការខាតបង់ថវិការររដ្ឋរាប់ពាន់លានដុង ការទទួលខុស ត្រូវរបស់រដ្ឋក្នុងបញ្ហាជីក្លែងក្លាយ ជីខូចគុណភាពជាដើម។

រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម លោកTran Tuan Anh ធ្វើការបកស្រាយការសួរដេញដោលនាព្រឹកថ្ងៃទី១៥វិច្ឆិកា
ឆ្លើយបកស្រាយការដេញដោលរបស់អង្គប្រជុំស្តីពីការដោះស្រាយស្ថានភាពនាំចូលហួស កម្រិតក្នុងទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេស សំដៅធានាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Tran Tuan Anh បានឲ្យដឹងថា៖
“ទស្សនៈរបស់វៀតណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិគឺដើរតាមទិសពហុបែបជានិច្ច ដើម្បីអភិវឌ្ឍន៍។ ក្នុងទំនាក់ទំនងពាណិជ្ជកម្ម យើងក៏បានឆ្ពោះទៅទំនាក់ទំនងនិរន្តរភាព ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ ធានាសមត្ថភាពប្រគួតប្រជែង នៃខឿនសេដ្ឋកិច្ច។ ដើម្បីមានតុល្យភាពពាណិជ្ជកម្មមានវិធានការតែមួយគត់ គឺលើកកំពស់សមត្ថភាពប្រកួតប្រជែង របស់ផ្នែកទាំងអស់មានរូបសណ្ឋានកំណើនល្អ បង្កើតបរិយាកាសធ្វើអាជីវកម្មវិនិយោគងាយស្រួលព្រមទាំង ផ្សព្វផ្សាយក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនឹងបទដ្ឋាន។ ដូច្នេះទើបឆ្លើយតបទៅនឹងតម្រូវការប្រកួតប្រជែងក្នុងនិងក្រៅប្រទេស”។
ក៏នៅក្នុងសម័យសួរដេញដោលនាព្រឹកថ្ងៃទី១៥វិច្ឆិកានេះ លោក Tran Tuan Anh បានឆ្លើយបកស្រាយអំពីវិធានការដោះស្រាយស្ថានភាពជីក្លែងក្លាយ និងដំណោះស្រាយសម្រាប់ អភិវឌ្ឍន៍ផ្នែកដំឡើងគ្រឿងយន្តតាមរយៈគោលនយោបាយពន្ធមួយចំនួន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម