09/04/2016 10:08 GMT+7 Email Print Like 0

រដ្ឋសភាជ្រើសតាំងអនុប្រធានរដ្ឋ ប្រធានតុលាការប្រជាជនកំពូល​និងប្រធាន​អយ្យការ​ប្រជាជន​កំពូល​


រដ្ឋសភាជ្រើសតាំងអនុប្រធានរដ្ឋ ប្រធានតុលាការប្រជាជនកំពូល និងប្រធានអយ្យការប្រជាជនកំពូល

បន្តរបៀបវារះ សម័យប្រជុំរដ្ឋសភា នីតិកាលទី១១ នាព្រឹកថ្ងៃទី៨ ខែ​មេសា ឆ្នាំ​២០១៦អង្គសន្និ​សីទ​បាន​ដំណើរ​ការ​បោះឆ្នោតជ្រើសតាំង​អនុប្រធានរដ្ឋ ប្រធានតុលា​ការប្រ​ជាជន​កំពូល និង​ប្រធាន​អយ្យការ​ប្រជាជន​កំពូល​។ ដោយមានសម្លេងគាំ​ទ្រចំនួន ជាង៩១% ក្នុងចំណោមសមាជិកសភាទាំងមូល លោកស្រី Dang Thi Ngoc Thinh អនុប្រធាន​ការិយាល័យមជ្ឈឹម​បក្ស សមាជិកាសភានីតិកាលទី១៣ បាន​ជ្រើស​តាំងជា​អនុប្រ​ធាន​រដ្ឋ សាធារណ​រដ្ឋ សង្គម​និយម​វៀតណាម។

​ដោយមានសម្លេងគាំទ្រចំនួន៩៥,៥% ក្នុងចំណោមសមាជិកសភាទាំងមូល​ លោក Nguyen Hoa Binh លេខាមជ្ឈឹម​បក្ស នីតិកាល​ទី១២ សមាជិកសភានីតិ​កាលទី១៣ ត្រូវបាន​ជ្រើស​តាំង​ជាប្រធាន​តុលាការ​ប្រជា​ជន​​កំពូល។

​ដោយមានសម្លេងគាំទ្រចំនួន៦៣,៩៤% ក្នុងចំណោមសមាជិកសភាទាំង​មូល លោក Le Minh Tri អនុប្រធាន​គណៈកម្មាធិការ​កិច្ចការ​ផ្ទៃក្នុងមជ្ឈឹមបក្ស ត្រូវបានជ្រើសតាំងជាប្រធានអយ្យការប្រជាជនកំពូល៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ