24/12/2018 11:05 GMT+7 Email Print Like 0

រដ្ឋសភាគុយបាអនុម័តលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញនិងកំណត់គោលដៅសេដ្ឋកិច្ច​


 ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គរដ្ឋសភាគុយបា (រូបថត៖ EPA//EFE)

 បន្ទាប់ពីរយៈពេលមួយ​សប្តាហ៍ធ្វើការនៅគណៈ​កម្មាធិការនោះ សម័យប្រជុំពេញ​អង្គរដ្ឋសភា​គុយបា (វដ្តទី ២ អាណត្តិ​ទី ៩) ដែលបានប្រព្រឹត្តិទីក្នុងរយៈពេល​ ២ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី​ ២២ ខែ​ធ្នូ បាន​ពិភាក្សា និង​អនុម័ត​​លើការ ​ធ្វើកំណែទម្រង់ចុងក្រោយនៃសេចក្ដីព្រាងរដ្ឋ​ធម្មនុញ្ញ​ថ្មី និងផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នាឆ្នាំ​ខាង​មុខ។
 
មស័យប្រជុំនេះ​មានវត្តមានលេខាទី ១ គណបក្ស​កុម្មុយនិស្តគុយបា លោ​ក Raúl Castro និង​ប្រធាន​ក្រុម​ប្រឹក្សារដ្ឋ​ និង​ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី លោក Mi​guel Díaz – Canel។ នៅទីនេះ​ លេខាធិការនៃក្រុមប្រឹក្សារ​ដ្ឋ និង​ជាំសមាជិក​នៃគណៈតាក់តែង រដ្ឋធម្ម​នុញ្ញ Homero លោក Acosta បានបកស្រា​យអំពីសំណើរ ស្ដីពី​ការផ្លាស់​ប្ដូរ​សេចក្ដីព្រាង​នៃឯកសារច្បាប់មូលដ្ឋាននេះ ដោយផ្នែក​លើ សារធារណៈមតិចំនួន ជាង១,​៧ លាននាក់ ក្នុងរយៈ​ពេល ៣ ខែពិគ្រោះយោបល់ ។ ​សេចក្តីព្រាងនេះត្រូវបានអនុម័​ត ដោយមាន​អត្រាស្រុះ​ចិត្ត​គំនិត​លើស​លុប ដោយមាន​ការផ្លាស់ប្ដូរចំនួន ៧៦០ ចំណុចបើធៀបនឹងសេច​ក្ដីព្រាងដើម អំពីប​ញ្ហាជាមូលដ្ឋាន​ដូចជា​គោលដៅឈាន​ទៅសង្គមកុម្មុយ​នីស ការបញ្ជាក់អំពីតួនាតីជាអ្នកដឹកនាំនយោបាយ របស់គណ​បក្សកុម្មុយ​និស្ត​ ការបញ្ចូលវិទ្យាសាស្ត្រទៅក្នុង​កត្តាគ្រឹះស្ថាននៃសេដ្ឋកិច្ច រចនា​សម្ព័ន្ធ​រដ្ឋ ក៏ដូច​ជាបញ្ហា​សង្គម​ជាក់​ស្ដែង​ដូច​ជា​៖ ទស្សនៈអំពីគ្រួសារ អាពាហ៍ពិ​ពាហ៍ បញ្ហាពលករ ការចំណូល និងកិច្ចការ​ពារបរិស្ថាន​ជាដើម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ