12/06/2018 09:46 GMT+7 Email Print Like 0

រដ្ឋសភាកែតម្រូវពេលវេលាពិនិត្យនិងអនុម័តគម្រោងច្បាប់អង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស

នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋសភាបានធ្វើការនៅសាលប្រជុំដោយផ្ទៀងស្តាប់នូវរបាយការណ៍របស់គណៈ​កម្មាធិការ​អចិន្ត្រៃ យ៍រដ្ឋសភានិងអនុម័តគម្រោងច្បាប់អង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស Van Don, Bac Van Phong, Phu Quoc និងពិភាក្សាអំពីគម្រោងច្បាប់លើកលែងទោសពិសេស (ធ្វើវិសោធនកម្ម) ព្រមទាំងផ្ទៀងស្តាប់រដ្ឋមន្ត្រីក្រសួងនគរបាល To Lam បកស្រាយនូវមតិរបស់សមាជិក សមាជិកាសភា។

 ទិដ្ឋភាពនៃសម័យប្រជុំ

ដោយទទួលបានសម្លេងគាំទ្រចំនួន ៨៥,៦៣% នោះ អង្គប្រជុំបានបោះឆ្នោតអនុម័តគម្រោងច្បាប់អង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេស Van Don, Bac Van Phong និង Phu Quoc នៅកិច្ចប្រជុំលើកទី៦ខាងមុខ។ លោក Nguyen Khac Dinh បានសង្កត់ធ្ងន់ថា៖

“នេះជាគម្រោងច្បាប់ថ្មី ដូច្នេះនៅមានចំណុចស្មុគ្រស្មាញជាច្រើន មិនទាន់មានទម្លាប់ទស្សនៈ ទិសដៅអភិវឌ្ឍន៍ក្នុងលក្ខណៈធ្វើសមាហរណកម្មអន្តរជាតិកាន់តែបើកទូលាយ។ មតិរបស់សមាជិក សមាជិកាសភា ជំនាញការ អ្នកវិទ្យាសាស្ត្រនិងអ្នកបោះឆ្នោតលើខ្លឹមសារមួយចំនួននៃគម្រោងច្បាប់ដែលមានមតិផ្សេងគ្នា។
ឈរលើមូលដ្ឋានទទួលយកមតិរបស់សមាជិក សមាជិកាសភា ប្រជាជនគ្រប់ជាន់ថ្នាក់និងអ្នកបោះឆ្នោតនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិនិត្យនិងឯកភាពជាមួយរដ្ឋាភិបាលកែតម្រូវនូវសេចក្តីព្រាងច្បាប់ស្តី​ពី​ពេលវេលាប្រើប្រាស់ដីធ្លី ដោយអនុវត្តច្បាប់ដីធ្លីជាធរមាន ហើយមិនកំណត់ករណីពិសេសឡើងដល់៩៩ឆ្នាំនោះទេ​”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ