06/04/2016 10:46 GMT+7 Email Print Like 0

រដ្ឋសភាកម្ពុជាអនុម័តលើសេចក្ដីព្រាងឯកសារច្បាប់សហជីព


សម័យប្រជុំរដ្ឋសភាកម្ពុជានាថ្ងៃទី៤ មេសា (រូបថត៖VOV)

នាថ្ងៃទី៤ ខែមេសា ឆ្នាំ​២០១៦ រដ្ឋសភាកម្ពុជាបានអនុម័តលើសេចក្ដីព្រាងឯកសារ​ច្បាប់​សហជីព​ដែល​បង្ក​ភាព​ចម្រូង​ចម្រាស។ សមាជិក​សភាទាំង៦៧រូប នៃគណៈ​បក្សប្រជាជ​នកម្ពុជា (CPP) កាន់អំណាច​បាន​បោះឆ្នោត​គាំទ្រ​សេចក្ដី​ព្រាង​ឯកសារ​ច្បាប់​ពោល​ខាង លើខណៈដែលសមាជិកសភាទាំង៣១រូប នៃគណៈបក្សសង្គ្រោះ​​ជាតិ​កម្ពុជា (CNRP) បោះឆ្នោតប្រឆាំង។ ថ្លែងមតិនៅសម័យប្រជុំរបស់រដ្ឋសភា រដ្ឋ​មន្រ្តីក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​លោក អ៊ិត សំហេង បានឲ្យ​ដឹងថា សេចក្ដីព្រាងឯកសារច្បាប់នេះ នឹងជះឥទ្ធិពលទៅលើ អង្គការសហជីពជិត​៣ពាន់​៤រយ ដែលកំពុងធ្វើសកម្មភាពនៅប្រទេសនេះ ជាពិ​សេសគឺអង្គការសហ​ជីពនៅរោង​ចក្រ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ជាង១ពាន់ ដោយមានពលករចំនួន​៧សែននាក់។ តាមលោកថា សេចក្ដីព្រាងឯកសារច្បាប់ រួមមាន១៧ជំពូក​និង​១០០​មាត្រានេះ ត្រូវបានចេញផ្សាយសំដៅការពារនិងជំរុញ សិទ្ធិនិងបើកទូលាយសេរី​ភាពសំរាប់​អង្គការ​សហជីព​នៅ​កម្ពុជា ព្រមទាំងទប់ ស្កាត់ទង្វើរមិនប្រក្រតីរបស់​សមាជិកសហជីព។ ទន្ទឹមនឹង​នោះ សេច​ក្ដី​ព្រាង​ឯកសារ​ ច្បាប់នេះក៏ត្រូវបានចាត់​ទុកថា នឹងរួមចំណែកទាក់ទាញការវិនិយោគចូល​កម្ពុជា៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ