08/12/2017 10:58 GMT+7 Email Print Like 0

រដ្ឋសភាកម្ពុជាសំរេចក្បាលម៉ាស៊ីន

រដ្ឋសភាកម្ពុជានាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ បានប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកសភាថ្មីចំនួន ១៦ រូប ហើយបោះឆ្នោតទុកចិត្តបេក្ខជនជាអនុប្រធានរដ្ឋ សភានិងសមាជិកថ្មីចំនួន ២ រូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) ដែលត្រូវជំនួសសមាជិក NEC ចំនួន៣រូបដែលបានលាលែងពីតំណែង នាពេលថ្មីៗនេះ។
 


លោក យូ ហុកគ្រី តំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងក្លាយជាអនុប្រធានទី១ នៃរដ្ឋសភា

នេះជាសេចក្ដីសំរេចដែលត្រូវបានរដ្ឋសភាកម្ពុជាអនុម័តក្នុងកិច្ចប្រជុំពេញអង្គនៃសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី៥នាព្រឹកថ្ងៃដដែល។

តាមសេចក្ដីជូនដំណឹងសារព័ត៌មានរបស់ខុទ្ទកាល័យអគ្គលេខាធិការរដ្ឋសភាកម្ពុជាថា សមាជិកសភាថ្មីចំ​នួន​១៦​ រូប ដែលត្រូវបានប្រកាលសុពលភាពនៃអាណត្តិការងារលើកនេះ រួមមានសមាជិកសភាចំនួន ១៥ រូបមកពីគណបក្ស ប្រជាជនកម្ពុជា (CPP) និងសមាជិកសភាមួយរូបមកពីគណបក្សហ្វ៊នស៊ិនប៉ិច (FP)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ