31/05/2016 09:58 GMT+7 Email Print Like 0

រដ្ឋសភាកម្ពុជាយល់ព្រមដើម្បីតុលាការជំនុំជំរះលោក កឹម សុខា


រដ្ឋសភាកម្ពុជាយល់ព្រមដើម្បីតុលាការជំនុំជំរះលោក កឹម សុខា (Image: VNA)

នាថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ រដ្ឋសភាកម្ពុជាបានដំណើរការកិច្ចប្រជុំវិសមាញ្ញ ដើម្បី ពិនិត្យ​មើល​ករណី​លោក កឹម សុខា សមាជិក​សភាគណៈ​បក្ស​សង្គ្រោះជាតិ​​(CNRP)។ ចូលរួម​កិច្ចប្រជុំ​លើក​នេះមាន​តំណាង​គណៈ​បក្ស​ប្រជាជន​កម្ពុជា​ (CPP)​ ចំនួន​៦៨​រូប ក្នុង​ពេល​នោះ គណៈបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​កិច្ចប្រជុំ​នេះ។ មុននោះ លោក គឹម សុខា អនុប្រធានគណៈបក្សសង្គ្រោះជាតិ បានទាក់ទិនដល់​រឿងហេតុ​ជួញ​ដូរ​ស្រីពេស្យា​និង តេះដៀស​អ្នក​ផ្សេង។ តុលាការ​ដំបូងរាជ​ធានី ភ្នំ​ពេញ បានហោះហៅលោក កឹម សុខា២ ដង​ដើម្បី​បំ​ភ្លឺ ប៉ុន្ត​លោក​មិនបាន​មកតាម​ការកោះ​ហៅ។ ដោយសារ លោក កឹម សុខា គឺជា​សមាជិ​សភា​ដែល​មាន​អភ័យ​ឯក​សិទ្ធិ ដោយ​ហេតុ​នេះ តុលាការ​រាជ​ធានី ភ្នំ​ពេញ បានស្នើរឲ្យរដ្ឋ​សភា នៃប្រទេសនេះ​ពិនិត្យ​មើល​ឡើង​វិញ ហើយផ្តល់មតិចំពោះករណី​នេះ។ បន្ទាប់​ពីកិច្ច​ប្រជុំ នាព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦ សមាជិក​សភាទាំងអស់បាន​យល់ព្រម ជាមួយសំណើររបស់តុលា​ការដើម្បី​ស្ថាប័ន​នីតិប្រតិបត្តិ​នេះអនុត្ត​បែបបទ​ចាំបាច់​តាមច្បាប់​។ គណៈបក្ស​សង្គ្រោះជាតិបានចាត់​ទុកថា៖ ប្រសិនបើចាប់ខ្លួន លោក កឹម សុខា​ គណៈបក្ស​នេះនឹងរៀបចំបាតុកម្ម​។ ភាពតានតឹងនៅកម្ពុជា​កំពុងឡើង​ជណ្តើរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ