15/01/2015 14:54 GMT+7 Email Print Like 0

រដ្ឋសភាកម្ពុជានិងឡាវបង្កើតកិច្ចសហប្រតិបត្តិការ


រដ្ឋសភាកម្ពុជានិងឡាវបង្កើតកិច្ចសហប្រតិបត្តិការ (Image: VNA)

គណៈប្រតិភូរដ្ឋសភាឡាវដឹកនាំដោយលោក Khampheuy Panaymalaythong សមាជិកមជ្ឈឹម​បក្សប្រជាជន​បដិវត្តន៍​ឡាវ​បានទៅបំពេញទស្សន កិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១១ ដល់ទី ១៥ ខែមករា ឆ្នាំ២០១៥។ គោលដៅនៃដំណើរ​ទស្សន​កិច្ចលើក នេះគឺសំដៅបង្កើនទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងសហប្រតិបត្តិការរវាងរដ្ឋសភា នៃប្រទេស​ទាំង​ ២ ចែករំលែកបទពិសោធន៍អំពីការងារក្នុងរដ្ឋសភា។ ក្នុងជំនួបធ្វើការ នាថ្ងៃទី ១២ មករា អនុប្រធានទី ២ រដ្ឋ​សភា​​កម្ពុជា លោក ងួន ញ៉ិល បានវាយតំលៃ ខ្ពស់ចំពោះសមិទ្ធិដ៏ធំធេងខាងសេដ្ឋកិច្ចការលើកកំពស់​ជីវភាពរស់​នៅ​របស់​​ប្រជា ជនដែលបក្សរដ្ឋនិងប្រជាជនឡាវទទួលបាន ព្រមទាំង ស្នើរឲ្យបង្កើនកិច្ចសហប្រតិ បត្តិការវិនិយោគ​របស់​ឡាវចូលក្នុងកម្ពុជានាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ