24/11/2018 09:36 GMT+7 Email Print Like 0

រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស

 ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស តបតាមការអញ្ជើញរបស់លោក Sajid Javid រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ ចក្រភពអង់គ្លេសនោះ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​​២០១៨ (តាមម៉ោងតំបន់) នៅ​ទី​ក្រុង​ឡុង​ដ៍ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានមានជំនួបជាមួយលោកស្រី Caroline ​Nokes អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេស និងលោក Mark Fiekd អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស។
 
នៅក្នុង​ជំនួបនេះ លោកស្រី Caroline Nokes អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេសបានសង្កត់ធ្ងន់ថា "អនុស្សារណៈ​រវាង​រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង​ស្ដីពី​​កិច្ច​សហប្រតិបត្តិការលើវិស័យប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស" គឺមានសារៈសំខាន់ ដោយ​បង្ហាញ​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង  សុច្ឆន្ទៈរបស់ភាគីទាំងពីរក្នុងការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស - ជាវិស័យ​ដែល​រដ្ឋាភិបាល​អង់គ្លេស​ផ្ដល់​ការយកចិត្តទុកពិសេស​ផង​ដែរ​។

ចំណែកឯ លោក To Lam បានសង្តត់ធ្ងន់ថា នារយៈពេលកន្លងទៅ ក្រសួងនគរបាលវៀតណាម និង​ក្រសួង​មហា​ផ្ទៃអង់​គ្លេស​បានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងកា​រប្រយុទ្ធប្រឆាំងឧក្រិដ្ឋក​ម្ម ដោយរួម​ចំណែក​ក្នុង​កិច្ចការ​ពារ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់សង្គម និងសុវ​ត្ថិភាពសង្គមនៃប្រទេសនីមួយៗ​។
 
ស្តីពី​កិច្ចសហប្រតិបត្តិការនារយៈពេលខាងមុខ ភាគីទាំងពីរ​បាន​ឯកភាព​គ្នាជំរុញ​ការ​ផ្លាស់​ប្តូរព័ត៌មាន​ផ្ទាល់​តាម​រយៈ​ស្ថាប័ន​ទទួលបន្ទុកផ្លាស់ប្ដូរព័ត៌មានអន្តោប្រវេ​សន៍ ព្រមទាំងផ្លាស់ប្តូរព័ត៌មានអំពី អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ក៏ដូច​ជាសកម្មភាព​របស់អង្គការ អន្តោប្រវេសន៍ខុ​សច្បាប់​។

នាថ្ងៃ​ដែដែល រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណា​ម លោក To Lam ក៏មានជំនួបជាមួយលោក​ Mark ​Field អនុរដ្ឋ​មន្ត្រី​ការបរទេស​អង់គ្លេសផ​ងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ